We TV Cambodia

«វិថីចំណីអាហារ» ក្នុងក្រុងកំពតចាប់ផ្តើមដំណើរការបើកលក់

«វិថីចំណីអាហារ» ក្នុងក្រុងកំពតចាប់ផ្តើមដំណើរការបើកលក់
រូបថតៈ ក្រសួងទេសចរណ៍

 
 

ដោយៈ ទិន សុខាវុធ

«វិថី​ចំណី​អាហារ» (Food Street) ក្នុង​ក្រុង​កំពត ត្រូវ​បាន​សម្ពោធបើក​លក់​ជា​ធម្មតា​ហើយ កាល​ពី​ថ្ងៃ​ ពុធ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ​។

វិថី​ចំណី​អាហារ​នេះ មានលក្ខណៈ​ស្រដៀង​គ្នានឹង​ «Pub Street» នៅ​ក្នុង​ក្រុង​សៀមរាប​។ ពោល​គឺ​បំណង​ដ៏​សខាន់​របស់​ផ្លូវ​នេះ គឺការលក់​ម្ហូប​អាហារ​និងភេសជ្ជៈ​ទាំងឡាយ​ អោយ​ដល់ភ្ញៀវ​ទេសចរណ៍​ដែលមក​លេង​ខេត្ត​កំពតនិង​​ឬក្រុង​កែប​។

ពិធី​សម្ពោធ​បើកការលក់​​ចំណីអាហារ​នៅ​តាម​ផ្លូវ​នេះ ត្រូវ​បានប្រារព្ធ​ឡើង​មុន​ពិធី​បុណ្យ​សមុទ្រ តែ​ពីរ​ថ្ងៃ​តែប៉ុណ្ណោះ​។

លើសពី​នេះ​ទៀត យោង​តាម​មន្ត្រី​រាជ​រដ្ឋាភិបាល ក្រៅ​ពី​ខេត្ត​កំពត ខេត្តផ្សេង​ៗនៅ​ក្នុង​ប្រទេស​នឹង​បង្កើត​អោយ​​មាន​ «វិថី​ចំណីអាហារ» ដូច​គ្នានេះ​ដែរ នៅ​ពេលអនាគតដ៏​ខ្លី​ខាង​មុខ​នេះ​។

ដោយ​ឡែក ជាកិច្ចចាប់ផ្តើម​ «វិថី​ចំណីអាហារ» ក្នុង​ក្រុង​កំពត មាន​តូប​លក់​មុខ​​ម្ហូប​ប្រចាំ​ខេត្ត​​ចំនូន ៥៥ តូប​។ ហើយ​ចំនួននេះ​នឹងកើន​ឡើងជា​លំដាប់​ ទៅ​តាម​ចំនួន​ភ្ញៀវ​ទេសចរណ៍​ដែល​មក​លេង​ខេត្ត​មួយ​នេះ​៕

Related Articles