We TV Cambodia

វត្ថុធាតុដើម ៣ ប្រភេទដែលត្រូវមានមុនពេលចាប់ផ្ដើមធ្វើអាជីវកម្ម

វត្ថុធាតុដើម ៣ ប្រភេទដែលត្រូវមានមុនពេលចាប់ផ្ដើមធ្វើអាជីវកម្ម

ការចាប់ផ្ដើមអាជីវកម្មមួយមិនមែនជាភាពងាយស្រួលនោះទេគឺតម្រូវឱ្យយើងមានចំណេះដឹង​ ជំនាញ បទពិសោធន៍ ហើយត្រូវការភាពច្បាស់លាស់ក្នុងការអនុវត្តន៍ មានន័យថាអ្នកត្រូវមានផែនការអាជីវកម្ម ​ព្រមទាំងមានចំណុចជាច្រើនផ្សេងទៀត។ ខាងក្រោមនេះជាចំណុចដែលអ្នកត្រូវតែមានមុនពេលបើកអាជីវកម្ម៖

១.ចំណង់គឺមានឥទ្ធិពលខ្លាំងជាងហេតុផលរកប្រាក់ចំនេញទៅទៀត នៅពេលដែលអ្នកចាប់ផ្ដើមបើកអាជីវកម្មដំបូង

លោក ស្ទីវ ចប ធ្លាប់បានលើកឡើងថា មនុស្សដែលមានចំណង់ អាចផ្លាស់ប្ដូរពិភពលោកឱ្យប្រសើរបាន ។ចំណង់ គឺជាកម្លាំងចលករមួយដែលរុញច្រានឱ្យអ្នកធ្វើអាជីវកម្ម ឬធ្វើអ្វីមួយដែលពួកគេចូលចិត្ត នៅពេលដែលចាប់ផ្ដើមធ្វើអាជីវកម្ម អ្វីដែលពួកគេមានមុនដំបូងគេនោះគឺចំណង់។

២.ធ្វើអ្វីដែលអ្នកស្រឡាញ់នោះអ្នកនឹងគ្មានការសោកស្ដាយនូវវិនាទីចុងក្រោយរបស់អ្នកឡើយ ផ្លូវតែមួយគត់ដើម្បីធ្វើឱ្យការងាររបស់អ្នកអស្ចារ្យគឺធ្វើអ្វីដែលអ្នកស្រឡាញ់” នេះជាការលើកឡើងរបស់លោក ស្ទីវ ចប ដែលជាស្ថាបនិកក្រុមហ៊ុន Apple។  នៅពេលដែលអ្នកធ្វើអាជីវកម្មដែលអ្នកស្រឡាញ់គឺវាជាកត្តាជំរុញដ៏ធំមួយសម្រាប់ដំណើរផ្លូវដ៏វែងឆ្ងាយដែលប្រកបដោយឆន្ទៈ។

៣. មានផែនការអាជីវកម្មមួយដែលច្បាស់លាស់

នៅពេលធ្វើអាជីវកម្ម អ្នកចាំបាច់ត្រូវតែមានផែនការ និងគម្រោងច្បាស់លាស់ព្រោះផែនការអាជីវកម្មប្រៀបបានដូចជាបេះដូងរបស់អង្គភាពទាំងមូល។ ផែនការអាជីវកម្មគឺនឹងឆ្លុះបញ្ចាំងឱ្យអ្នក និងម្ចាស់ភាគហ៊ុនបានឃើញពីដំណើរការនៃការវិវត្តន៍របស់អង្គភាពអាជីវកម្មនៅថ្ងៃអនាគត។

ប្រែសម្រួល៖ គឹមសួ

Related Articles