
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឱកាសពិធីបុណ្យទន្លេ នៅខេត្ដបាត់ដំបងកាលពីពេលថ្មីៗកន្លងទៅនេះថា វត្ថុធាតុដើមចំនួន១ពាន់ទូកុងទីន័រត្រូវបានដឹកចេញពីប្រទេសចិនចំនួន ១២កប៉ាល់មកកាន់ប្រទេសកម្ពុជាហើយ ខណៈដែលទំហំនៃការនាំចូលនេះ គឺដើម្បីផ្គត់ផ្គត់ត្រូវការខ្វះខាត រោងចក្រមួយចំនួន នៅកម្ពុជា។
សម្ដេចបានបន្ដទៀតថា មិត្ដចិនបានចូលរួមជួយដល់កម្ពុជានូវការផ្គត់ផ្គង់សំភារៈ វត្ថុធាតុដើមសម្រាប់តម្រូវការផ្នែករោងចក្រ ដើម្បីចូលរួមទប់ស្កាត់ពីការជះឥទ្ធពលអាក្រក់ នៃមេរោគ កូវីដ១៩ ដែលកំពុងតែបង្កផលប៉ះពាល់ខ្លាំងដល់ បណ្ដាសេដ្ឋកិច្ចពិភពលោក។
កាលមើលឃើញជាក់ស្ដែងនៃតម្រូវការខ្វះខាតវត្ថុធាតុដើមបានធ្វើឲ្យរោងចក្រ ជាច្រើនត្រូវបង្ខំចិត្ដផ្អាក ប្រតិបត្ដកាបន្សល់ទុកនូវភាពខ្វះខាតការងារដល់ប្រជនខ្មែររាប់ពាន់នាក់។ តម្រូវការរោងចក្រ លើសំភារៈវត្ថុធាតុដើម មានចំនួនមិនក្រោម ៦០%ទេក្នុងប្រទេសកម្ពុជាដែលត្រូវនាំចូលពីចិន។
ទិន្នន័យរោងចក្រសរុបនៅកម្ពុជាមានចំនួនប្រហែលជា ១១០០រោងចក្រ ដែលអាចបង្កើតការងារ ដល់ប្រជាជនខ្មែរប្រហែលជា ៧៥០០០០ នាក់ ដូច្នេះខណៈទិន្នន័យសរុបនៃប្រាក់ចំណូលកាលពីឆ្នាំ២០១៩ បានពីការនាំចេញទំនិញទៅកាន់ US មានចំនួនរហូតដល់ទៅ៩.៣២ពាន់លានដុល្លារ កំណើនកើនឡើង ១១% បើធៀបទៅនឹង ចំណូលក្នុងឆ្នាំកន្លងទៅ។
ដោយ៖ Stince
