We TV Cambodia

វត្តមាននៃស្មាតហ្វូន មិនត្រូវអនុញ្ញាតអោយមាននៅបរិវេនសាលាក្នុងប្រទេសបារំាងទេ

វត្តមាននៃស្មាតហ្វូន មិនត្រូវអនុញ្ញាតអោយមាននៅបរិវេនសាលាក្នុងប្រទេសបារំាងទេ
ប្រភពអុីធឺណេត

ដោយ៖ ស្រីពេជ្រ

សាលានៅប្រទេសបារាំងបានរកឃើញវិធីល្អប្រសើរជាងមុនដើម្បីទប់ស្កាត់ការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដែលកំពុងកើនឡើងនៅក្នុងប្រទេស។ និស្សិតទាំងអស់នឹងត្រូវទុកទូរស័ព្ទស្មាតហ្វូនឬឧបករណ៍ឌីជីថលផ្សេងទៀតនៅផ្ទះ។ ការហាមឃាត់នេះត្រូវបានអនុម័តដោយសមាជិកសភា ហើយអនុវត្តចំពោះកុមារអាយុចន្លោះពី ៣ ទៅ ១៥ ឆ្នាំចាប់ពីដើមខែកញ្ញាតទៅ។

យោងតាមរបាយការណ៍សាលាបារាំងដែលមានកុមារអាយុលើសពី ១៥ ឆ្នាំនឹងត្រូវបានផ្តល់ជម្រើសថា តើត្រូវអនុវត្តការហាមឃាត់លើសិស្សរបស់ពួកគេឬអត់។ ទោះយ៉ាងណា ការហាមឃាត់នេះមានរួចហើយនៅក្នុងទម្រង់មួយផ្សេងទៀត ពីព្រោះគ្រូទាំងអស់មិនអនុញ្ញាតឱ្យប្រើទូរស័ព្ទចល័តនៅក្នុងថ្នាក់រៀនទេ ហើយច្បាប់ដែលត្រូវបានអនុម័តគឺជាការបញ្ជាក់ពីការរឹតត្បិតនេះ។

ប្រធានាធិបតីបារាំងលោក Emmanuel Macron៖« មានប្រសាសន៍ថាការហាមឃាត់នាពេលថ្មីៗនេះគឺជាជំហានដ៏ល្អឆ្ពោះទៅរកការកាត់បន្ថយការប្រើប្រាស់ស្មាតហ្វូនក្នុងចំណោមយុវជនជំនាន់ក្រោយ»។ នេះក៏ព្រោះតែការកើនឡើងនៃការប្រើប្រាស់ស្មាតហ្វូនបានបង្កឱ្យមានផលប៉ះពាល់ចំពោះសុខភាព និងអារម្មណ៍។ មន្ត្រីជាច្រើនបង្ហើបថា ការប្រើប្រាស់ស្មាតហ្វូនបានបង្កឱ្យមានការគំរាមកំហែងតាមអ៊ិនធឺរណែត ការញៀនអ៊ីនធឺណិតនិងការរំខានដល់ដំណេកចំពោះកុមារ។

ការប្រើប្រាស់ស្មាតហ្វូន កំពុងធ្វើឱ្យពួកគេមិនសូវផ្តោតលើការសិក្សារបស់ពួកគេហើយមិនសូវមានភាពសកម្មជាមួយគ្រួសារ។ របាយការណ៍បានរកឃើញថាជិត ៩០% នៃកុមារដែលមានអាយុចន្លោះពី ១២ ទៅ ១៧ ឆ្នាំមានលទ្ធភាពប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនក្នុងឆ្នាំ ២០១៦។ អត្រានេះគឺមាន ៧២% ច្រើនជាងកាលពីទសវត្សរ៍មុន។

មូលហេតុធំបំផុតនៅពីក្រោយការអនុវត្តផែនការបែបនេះគឺធ្វើឱ្យកុមារមានអារម្មណ៍មូល និងផ្តោតលើការសិក្សារបស់ពួកគេជាជាងចូលទៅក្នុងពិភពឌីជីថល។

ដូច្នេះហើយ ការហាមឃាត់មិនឱ្យប្រើស្មាតហ្វូននៅតាមសាលារៀននឹងធ្វើឱ្យមានភាពប្រសើរឡើង ហើយក៏បង្ហាញពីការយកចិត្តទុកដាក់មកលើសិស្សហើយនឹងជួយបង្កើនគុណភាពនៃការអប់រំយ៉ាងពិតប្រាកដផងដែរ៕​

Related Articles