
ដោយៈ ទិន សុខាវុធ
វត្តមាននៃតំណក់ទឹកលាយប្រេងនៅក្នុងតំបន់ប្រងកាត
Block VIII ដែលជាតំបន់ជាប់មាត់សមុទ្រ
ស្ថិតក្នុងខេត្តព្រះសីហនុ ត្រូវបានរកឃើញដោយក្រុមហ៊ុនរុករកប្រេងកាត Angkor Resources Corp កាលពីពេលថ្មីៗនេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួន
កាលពីដើមខែ តុលា នេះ ក្រុមហ៊ុន Angkor Resources Corp បានលើកឡើងថា ក្រុមអ្នកឯកទេសរុករកប្រេងកាតរបស់ពួកគេ
បានរកឃើញវត្តមានប្រភពទឹកលាយប្រេងជាច្រើនកន្លែង នៅក្នុងនិងនៅជុំវិញ Block VIII ដែលជាតំបន់មានផ្ទៃក្រឡាប្រហែលជា
៧,៣០០ គីឡូម៉ែតក្រឡា ប្រគល់អោយ ដោយរាជរដ្ឋាភិបាល សំរាប់ធ្វើការរុករកប្រេងឥន្ទនៈ។
យោងតាមអ្នកឯកទេសរបស់ក្រុមហ៊ុន Angkor Resources Corp វត្តមានទឹកលាយប្រេងជ្រាបចេញពីក្នុងដី
បង្ហាញអោយដឹងថា នៅក្នុងដីក្រោមនោះច្បាស់ជាមានបរិមាណប្រេងឥន្ទនៈដ៏គួរអោយកត់សំគាល់។
«ពួកយើងសប្បាយចិត្តណាស់ ដែលបានរកឃើញទិន្នន័យនៃទឹកលាយប្រេង
នៅក្នុងកន្លែងរុករកប្រេងកាត ដែលពួកយើងបានទទួលអាជ្ញាប័ណ្ណ» នេះជាការលើកឡើងរបស់លោក
Burega ដែលជានាយកប្រតិបត្តិក្រុមហ៊ុន
Angkor
Resources Corp ។
ទាក់ទិននឹងរឿងនេះ ក្រសួងរ៉ែនិងថាមពល
កាលពីខែ សីហា បានផ្តល់អាជ្ញាប័ណ្ណរុករកប្រេងកាតនៅក្នុង Block VIII អោយដល់ក្រុមហ៊ុន
Angkor
Resources Corp ដែលបានផ្តល់សិទ្ធិរុករកប្រេងកាតនេះ
ជាបន្តទៅទៀត អោយដល់ក្រុមហ៊ុន EnerCam Resources Co Ltd.
ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេ។
មួយវិញទៀត ថ្មីៗនេះ ក្រុមហ៊ុន Angkor Resources Corp បានប្រមូលទុនវិនិយោគពីប្រភពផ្សេងៗ បានដល់ចំនួន $1,000,000 ដុល្លារ សំរាប់ប្រើប្រាស់ក្នុងការបង់ថ្លៃអាជ្ញាប័ណ្ណ ប្រមូលទិន្នន័យស្តីពីស្ថានភាពដី និងការចំណាយផ្សេងៗ។
ជាលទ្ធផល កម្ពុជានឹងក្លាយទៅជាប្រទេសសំបូរទៅដោយប្រេងកាតមួយ
មិនចាញ់ប្រទេសនៅក្នុងតំបន់មជ្ឍឹមបូពាឡើយ។
យ៉ាងណាម៉ិញ អណ្តូងប្រេងកាត «អប្សរា» ស្ថិតក្នុង Block A ដែលកំពុងត្រូវបាននិងកំពុងធ្វើអាជីវកម្មដោយក្រុមហ៊ុន KrisEnergy មកពីប្រទេសសិង្ហបុរី នឹងផ្តល់ដំណក់ប្រេងជាលើកដំបូង នៅចុងឆ្នាំ ២០១៩ នេះ៕

