We TV Cambodia

វត្ដមាន សត្វកេងកងជាច្រើនក្បាល ក្នុង ទីក្រុងភ្នំពេញ ដ៏គួរឲ្យកត់សម្គាល់

វត្ដមាន សត្វកេងកងជាច្រើនក្បាល ក្នុង ទីក្រុងភ្នំពេញ ដ៏គួរឲ្យកត់សម្គាល់

រូបភាពជា​ច្រើនសន្លឹក អំពីសត្វកេងកង ជាហ្វូង នៅក្នុងរាជធានីភ្នំពេញ បានបណ្ដែតខ្លួនលើបណ្ដាញទំនាក់ទំនង ហ្វេសប៊ុក ធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង និងមានការភ្ញាក់ផ្អើលផងដែរ ដែលកន្លងមក ប្រភេទសត្វនេះ គឺជាសត្វដែលកម្រ នៅក្នុងប្រទេសកម្ពុជា។

ជាការកត់សម្គាល់ ប្រភេទសត្វកម្រនេះ ភាគច្រើន ត្រូវបានគេស្គាល់ថា មានជម្រកនៅក្នុងតំបន់ ព្រៃភ្នំ និង តំបន់ត្រជាក ប៉ុន្ដែបច្ចុប្បន្ន បែជាបង្ហាញខ្លួន នៅក្នុង បរិវេណ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នៃទីក្រុងភ្នំពេញ ហើយមានជាលក្ខណៈចំនួនច្រើនទៀតផង។ នៅក្នុងបណ្ដាញសង្គម ទំនាក់ទំនង មិនបានមានការបង្ហាញ​​នូវ ប្រភព ជម្រកសត្វកម្ររទាំងនេះច្បាស់លាស់នោះទេ ដឹងត្រឹមតែថា​ ហ្វូងសត្វទាំងនេះ តែងតែត្រូវបាន គេប្រទះឃើញ មួយរយៈចុងក្រោយ ហើរចុះឡើងនៅក្នុងរាជធានីភ្នំពេញ អ្នកខ្លះថា ប្រទះឃើញ​ នៅ កោះពេជ្យ សាលារចនា មុខវាំង និង មាត់ទន្លេជាដើម។ តាមលក្ខណៈគួកត់សម្គាល់ ដែលទម្រង់​សត្វទាំងនេះ បង្ហាញ ហាក់មានភាពសាំនឹងមនុស្ស មិនសូវផ្អើលដូចសត្វដទៃទេ ពោលគឺជាសត្វត្រូវបានគេចិញ្ចឹម ខុសគ្នាពីសត្វ ដែលរស់នៅក្នុងព្រៃ។ ជាធម្មតា សត្វកេងកង គឺជាសត្វដែលងាយ​រត់គេចពីមនុស្សណាស់ រហូតពេលខ្លះ មិនមានអ្នកស្គាល់ច្បាស់រូបរាងពិតប្រាកដរបស់វានោះទេ។

ភ្ជាប់ជាមួយគ្នាផងដែរ ហ្វេសប៊ុក Rithy Sak ក៏បានបង្ហោះរូបភាព ជាច្រើនសន្លឹកអំពីវត្ដមានសត្វកម្រនេះ ដោយលើកមកជាមួយនឹងពាក្យយ៉ាងរីករាយថា “ថ្ងៃទី1_12_2020 ពិតជាសំណាង បានមើលសត្វកេងកង ហោះជាហ្វូង CJCC ។ សូមឲ្យសុខសប្បាយទាំងអស់គ្នា មិនបាច់ទៅមើលនៅភ្នំតាម៉ៅទេ មើលតែនៅ នឹងបានហើយ” ហើយក៏មានការចែករំលែកតៗគ្នា ជាច្រើនគួរកត់សម្គាល់។

ទស្សនាបណ្ដុំរូបភាបខាងក្រោម៖


ដោយ៖ Stince

ប្រភព៖ ហ្វេសប៊ុក

Related Articles