We TV Cambodia

ល្អណាស់!! កម្ពុជានឹងទទួលបានប្រព័ន្ធអនុគ្រោះ GSP ពីប្រទេសអង់គ្លេស ក្រោយបាត់ផ្នែកខ្លះនៃ EBA

ល្អណាស់!! កម្ពុជានឹងទទួលបានប្រព័ន្ធអនុគ្រោះ GSP ពីប្រទេសអង់គ្លេស ក្រោយបាត់ផ្នែកខ្លះនៃ EBA

យោងតាមការប្រកាសរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា ឲ្យដឹងថា កម្ពុជានឹងទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អង់គ្លេស ក្រោយពេលដែលប្រទេសនេះចាកចេញពីសហភាពអឺរ៉ុបជាស្ថាពរនៅចុងឆ្នាំនេះ។

ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ ប្រទេសដែលមានលក្ខណៈសម្បត្តិជាប្រទេសកំពុងអភិវឌ្ឍ នឹងទទួលបានការអនុគ្រោះពាណិជ្ជកម្មតាមរយៈប្រព័ន្ធ GSP របស់អង់គ្លេស ហើយកម្ពុជាក៏ស្ថិតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ (កម្ពុជា ត្រូវបានអង្គការសហប្រជាជាតិចាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត)។

ដូច្នេះ កម្ពុជានឹងទទួលបានការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់កូតា ទៅកាន់ប្រទេសអង់គ្លេសសម្រាប់ទំនិញទាំងអស់ លើកលែងតែអាវុធ និងគ្រឿងផ្ទុះ ដែលនេះជាឱកាសល្អមួយសម្រាប់កម្ពុជា បន្ទាប់ពីត្រូវបានសហភាពអឺរ៉ុបកាត់បន្ថយផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA កាលពីដើមខែសីហា ឆ្នាំ២០២០នេះ។

អត្ថបទដោយ៖ Nevin

Related Articles