We TV Cambodia

ល្បីខ្លាំងពេក!! ឥឡូវទីតាំងម៉ាស្សា ដាយម៉ិន ត្រូវបានអាជ្ញាចុះបិទហើយ

ល្បីខ្លាំងពេក!! ឥឡូវទីតាំងម៉ាស្សា ដាយម៉ិន ត្រូវបានអាជ្ញាចុះបិទហើយ

ហាងម៉ាស្សា ដាយម៉ិន ដែលកំពុងផ្ទុះល្បីខ្លាំងក្នុងបណ្ដាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ជាមួយនឹងការបង្ហោះរូបភាព នារីបម្រើការយ៉ាងស្រស់ស្អាតក្នុងស្ថានភាព ស្លៀកពាក់ស៊ិចស៊ី រង់ចាំផ្ដល់សេវានោះ ឥឡូវត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះបិទហើយ ក្នុងថ្ងៃទី២៦ ខែវិច្ឆិកា នេះ។

មូលហេតុនៃការចុះបិទជាបន្ទាន់នេះដែរ ត្រូវបានលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ប្រាប់ឲ្យដឹងថា ដោយសារតែទីតាំ​ងម៉ាស្សា​នេះ មិនអនុញ្ញាតអោយមានការបើកដំណើរការឡើយ។ មួយវិញទៀត ក្រសួងសុខាភិបាលបានប្រកាសឲ្យបិទជាយូរមកហើយ ដើម្បីចូលរួមក្នុងការទប់ស្កាត់កូវីដ១៩ ប៉ុន្តែយីហោខាងលើនេះ បានបើកដោយលួចលាក់ ដែលល្មើសនឹងបញ្ជារ ដូច្នេះទើបត្រូវចុះបិទភ្លាមៗតែម្ដង។

ទោះយ៉ាងណា កម្លាំងនគរបាលជំនាញបានឃាត់ខ្លួបុរសម្នាក់ដែលជាសន្តិសុខ ដើម្បីនាំទៅសាកសួរបន្ថែមពីការបើកអាជីវកម្មមួយនេះ។ ប៉ុន្តែគេនៅពុំទាន់ឃើញមានការបកស្រាយពីម្ចាស់យីហោនេះនៅឡើយទេ ដូច្នេះយើងនឹងរង់ចាំការបកស្រាយពីភាគីម្ចាស់យីហោម៉ាស្សានេះនៅពេលក្រោយទៀត។

អត្ថបទដោយ៖ Nevin

Related Articles