We TV Cambodia

ល្បិចបោកប្រាស់ ទីផ្សារម៉ាសអនឡាញ ក៏កើតមានឡើង ស្របពេលមានតម្រូវការខ្ពស់

ល្បិចបោកប្រាស់ ទីផ្សារម៉ាសអនឡាញ ក៏កើតមានឡើង ស្របពេលមានតម្រូវការខ្ពស់

វៀតណាម៖ វាបានកើតឡើងរួចទៅហើយ ជាក់ស្ដែងនៃរូបភាព បោកប្រាស់លើបណ្ដាញទំនាក់ទំនង​សង្គម អំពីការធ្វើអាជីវកម្មម៉ាស ដើម្បីទទួលបានផលចំណេញ ស្របពេលដែលមានមនុស្សជាច្រើន បានជួបការលំបាក និងភ័យខ្លាចអំពី ការឆ្លងរាតត្បាតនូវ មេរោគ ខូវីដ១៩។

ប្រទេសវៀតណាម យោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាន ក្នុងស្រុកបានបង្ហាញឲ្យដឹងថា មានរូបភាពនៃការធ្វើអាជីវកម្មបោកប្រាស់ ជាច្រើនកំពុងតែបន្លំខ្លួន ជ្រកក្រោមជម្រកទីផ្សារអាជីវកម្មម៉ាស ដែលដំបូងឡើយ អាជីវករទាំងអស់នោះបាន ប្រកាសលក់ផលិតផល ម៉ាសដែលមានតម្លៃទាប ក្រោយមកបើមានអ្នកត្រូវការកម្ម៉ង់ អាជីវករនោះ ស្នើរឲ្យបង់ប្រាក់មុន រួចទើបផ្ញើររបស់តាមក្រោយ។ រូបភាពជាច្រើន បន្ទាប់ពីទទួលបានលុយ អ្នក​លក់ទាំងនោះ អាចផ្ញើររបស់ក្លែងក្លែង អាចបិទការទាក់ទង ហើយព្យាយាម គេចវេសពីអ្នកទិញ។

ជាឧទាហរណ៍ នៅក្នុង ទីក្រុងហូ ជីមិញ ស្ដ្រីម្នាក់ឈ្មោះថា Hoa គាត់បានឃើញ ហ្វេសប៊ុក មួយឈ្មោះ Merchants Wholesale Shop ដែលប្រកាសលក់ម៉ាស ប្រភេទ KT5 ក្នុងតម្លៃ ៤៩ដុល្លារ​ក្នុងមួយប្រអប់ ហើយគាត់បានកម្ម៉ង់ចំនួន២ប្រអប់ ដោយសារតម្លៃទាប។ ក្រោយពេល កម្ម៉ងបានបីថ្ងៃ អ្នកលក់បានផ្ញើរឥវ៉ាន់មកឲ្យ តែតែជាអាវយឺតកញ្ចាស់ចំនួនពីរទៅវិញ។

មួយករណីទៀតដែលស្រដៀងគ្នា ស្រី្ដម្នាក់ឈ្មោះ Loan គាត់បានជួបប្រទះ ដែលគាត់បានកម្ម៉ង់ម៉ាស ប្រភេទ 3M ពីឈ្មោះហ្វេសប៊ុក Nguyen Nhat Linh ហើយគាត់ក៏ត្រូវបានស្នើរឲ្យផ្ញើរលុយទៅមុនដូចគ្នា តែលទ្ធផលត្រូវអ្នកលក់ ប្លុកចោលហ្វេសប៊ុក និង បិតការខលទូរស័ព្ទគាត់ទៀត។​ នៅមានករណីស្រដៀងៗគ្នាច្រើនទៀត។

បញ្ហាម៉ាសបានកើតឡើងស្ទើតែ គ្រប់បណ្ដាប្រទេសដែលទទួលរង ការឆ្លងមេរោគថ្មី កូវីដ១៩ ដែលក្នុងនោះមាន ករណី បោកប្រាស់ផលិតផល ខុសពីការពិត (ក្លែងបន្លំឈ្មោះផលិតផល) ករណីឡើងថ្លៃ និងករណីខ្វះខាត។ ហេតុដូច្នេះហើយ ទើបបណ្ដាប្រទេស មួយចំនួនបានរៀបចំ យុទ្ធនាការប្រឆាំង នឹងការឡើងថ្លៃ ក៏ដូចជាការបោកប្រាស់គ្រប់រូបភាព ដែលត្រូវទទួលពិន័យជាទឹកប្រាក់ និងការជាប់គុក ក៏មាន។

អត្ថបទដោយ៖ Stince

ប្រភព៖​ក្រៅស្រុក

Related Articles