We TV Cambodia

ល្ខោនក្បាច់បុរាណរឿង «ព្រះអនរុទ្ធព្រះនាងឱស្សា» ត្រូវបានពន្យារពេល ក្រោយផ្ទុះកូវិដ១៩

ល្ខោនក្បាច់បុរាណរឿង «ព្រះអនរុទ្ធព្រះនាងឱស្សា» ត្រូវបានពន្យារពេល ក្រោយផ្ទុះកូវិដ១៩

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ដីពីការបិទដំណើរការជាបណ្តោះអាសន្ន២សប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេស,ក្រុមការងាររៀបចំកម្មវិធី សម្ដែងល្ខោនក្បាច់បុរាណ រឿង«ព្រះអនុរុទ្ធព្រះនាងឱស្សា»បានសម្រេចពន្យាពេលសម្ដែងបណ្ដោះអាសន្នដើម្បីចូលរួមទប់ស្កាត់​ ការរីករាលដាល​នៃជម្ងឺកូវិដ១៩ ស្របតាមការអំពាវនាវរបស់ក្រសួងសុខាភិបាល។ គួរជម្រាបផងដែរថា ការសម្ដែងទស្សនីយភាពល្ខោនក្បាច់បុរាណរឿង «ព្រះអនរុទ្ធព្រះនាងឱស្សា» ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២០ នៅសាលសន្និសីទចតុម្មុខ ត្រូវបានសម្រេចពន្យារពេលជាបណ្តោះអាសន្ន ដោយសារព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទដោយ៖ ពិសី

Related Articles