We TV Cambodia

លះបង់គ្រឿងស្រវឹងដើម្បីទទួលបានអត្ថប្រយោជន៏ទាំងនេះ…

លះបង់គ្រឿងស្រវឹងដើម្បីទទួលបានអត្ថប្រយោជន៏ទាំងនេះ…

វាអាចថាជារឿងពិបាកសម្រាប់អ្នកចូលចិត្តទទួលទាន គ្រឿងស្រវឹង ព្រោះវាជាភេសជ្ជ:មួយប្រភេទ​ ដែលមានភាពពេញនិយមខ្លាំងបំផុតពីសំណាក់បងប្អូនប្រជាពលរដ្ធខ្មែរយើង  ក្នុងការជួបជុំគ្នា ឬមានកម្មវិធីផ្សេងៗ។
ការទទួលទានគ្រឿងស្រវឹងញឹកញាប់ អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពដូចជា ធាត់ ជំងឺបេះដូង កូលេស្តេរ៉ុលឡើងខ្ពស់ និងជំងឺធ្លាក់ទឹកចិត្ត។ ក៏ប៉ុន្តែប្រសិនបើអ្នកឈប់ទទួលទានគ្រឿងស្រវឹងវិញនោះ តើនិងមានរឿងអ្វីកើតឡើងចំពោះរាងកាយ? ខាងក្រោមនេះ ជាអត្ថប្រយោជន៏ដែលបានមកពីការឈប់ទទួលទានគ្រឿងស្រវឹង៖

១,កូលេស្តេរ៉ុលទាប៖ បរិមាណនៃកាឡូរី ខ្លាញ់ និងម្សៅ ត្រូវបានគេរកឃើញនៅក្នុងគ្រឿងស្រវឹង ជាពិសេសស្រា និងស្រាបៀរ។ នៅពេលដែលមនុស្សទទួលទានភេសជ្ជ:នេះញឹកញាប់ អាចនាំឲ្យកូលេស្តេរ៉ុលក្នុងសរសៃឈាមឡើងខ្ពស់ នាំឲ្យមានហានិភ័យកើតជំងឺសរសៃឈាម ។

២,សម្ពាធឈាមមានស្ថិរភាព៖ សមាសធាតុគីមី ដែលត្រូវបានគេរកឃើញនៅក្នុងជាតិអាល់កុល មានសក្តានុពលក្នុងការបង្កើនសម្ពាធឈាម។ ដូច្នេះ ការស្រូបជាតិអាល់កុលអាចធ្វើឲ្យសម្ពាធឈាមមានស្ថិរភាពបានយ៉ាងល្អ។

៣,បង្កើនប្រព័ន្ធភាពស៊ាំ៖ ជាតិអាល់កុល អាចធ្វើឲ្យកោសិកានៃរាងកាយចុះខ្សោយ ព្រោះវាមានសារធាតុគីមីពុល ដែលអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំទ្រុឌទ្រោម។

៤,កាត់បន្ថយនៃជំងឺមហារីក៖ យោងតាមការសិក្សាដែលបានធ្វើឡើងដោយសមាគមន៍ជំងឺមហារីក អាមេរិក បានបង្ហាញថា ការទទួលទានគ្រឿងស្រវឹងញឹកញាប់ អាចបង្កឲ្យកើតមានកោសិកាមហារីក នៅក្នុងផ្នែកណាមួយនៃរាងកាយ។

 

ប្រែសម្រួលដោយ៖​​ ពិសី

Related Articles