We TV Cambodia

លំនៅដ្ឋានបុរី KC ចាប់ផ្តើមបើកលក់ជាផ្លូវការ

លំនៅដ្ឋានបុរី KC ចាប់ផ្តើមបើកលក់ជាផ្លូវការ

ដោយៈ ទិន សុខាវុធ

លំនៅដ្ឋាន​ស្ថិត​ក្នុង​បុរី KC ក្នុង​តំបន់​ផ្សារ​ ព្រែក​ព្នៅ ត្រូវ​បាន​បើកលក់​ក្នុង​តំលៃ​មួយ​ដ៏​សមរម្យ​​ជា​ផ្លូវ​ការ​ហើយ​ ដោយ​តំរូវ​អោយ​អតិថិជន​កក់​ប្រាក់​ត្រឹម $1,000 ដុល្លារ​តែប៉ុណ្ណោះ មុន​នឹង​អាច​បង់​រំលោះ​ប្រចាំ​ខែ​ជាមួយធនាគារ​ណា​មួយ ឬ​ម្ខាស់​បុរី​ដោយ​ផ្ទាល់​ក៏​​បាន​។

ក្រៅ​ពីប្រើប្រាស់ជា​លំនៅដ្ឋាន ផ្ទះ​នៅ​ក្នុង​បុរី​ KC ក៏​អាច​ត្រូវ​ប្រើប្រាស់សំរាប់​ប្រកប​អាជីវកម្មផ្សេង​ៗ​បាន​ផង​ដែរ​។ លើស​ពី​នេះទៀត បុរី KC ត្រូវ​បាន​សង់​ជាប់​នឹងផ្លូវ​ជាតិ​លេខ ៥ ដែល​ជា​ផ្លូវ​ថ្នល់​មានទំហំ ៣០ ម៉ែត្រ និង​ស្ថិត​​​នៅក្នុង​ទី​ប្រជុំជន​មួយ ដែល​មាន​ផ្សារ​ សាលារៀន និង មន្ទីរពេទ្យ នៅ​ក្នុងនោះផង​ដែរ​។

លំនៅ​ដ្ឋាន​របស់​បុរី KC ចែក​ចេញ​ជា​បីប្រភេទ​គឺ៖ Link House, Shop House និង Twin Villa ដែលត្រូវ​បាន​គេអះអាង​ថា​សមស្រប​តាម​សង្ត់ដារ​នៃ​ផាសុកភាព​អន្តរជាតិ៕

Related Articles