ភ្នំពេញ៖ ស្ថាបនិក ក្រុមហ៊ុន @home photography លោក Jerry Thai បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន អំពីការប្រលូកខ្លួន ក្នុងវិស័យថតរូប បែប Commercial ចាប់តាំងពីលោក ចាប់ផ្ដើម មកទល់នឹងពេល ជោគជ័យក្នុងបច្ចុប្បន្ននេះ។ ទន្ទឹមគ្នានោះផងដែរ លោកក៏បាន បង្ហាញនូវទស្សនៈរួម ទាក់ទង និងវិស័យ ថតរូបបែប Commercial ក្នុងប្រទេសកម្ពុជា ដោយសង្កត់ធ្ងន់ថា វិស័យថតរូប នៅកម្ពុជាមិនទាន់មាន ភាពខ្លាំងក្លាអាចប្រជែងជាមួយនឹងបរទេសបានទេ ប៉ុន្ដែលទ្ធផល ក៏មិនជាអន់ប៉ុន្មានដែរ។ ដោយឡែក មូលហេតុថា ប្រទេសកម្ពុជាយើង នៅមិនទាន់មានសាលាបណ្ដុះបណ្ដាល ឲ្យខ្លាំងរឹងមាំនៅឡើយ ភាគច្រើន វិស័យជំនាញមួយនេះ អាចទទួលបានពីការរៀនតៗគ្នា អាចជាការរៀន លើបណ្ដាញអិនធើណេត ឬវគ្គខ្លីៗ តែប៉ុណ្ណោះ។ សម្រាប់រូបលោក គឺបានប្រើប្រាស់ពេលវេលាជាច្រើន ហើយក៏បានទៅរៀននៅក្រៅប្រទេសផងដែរ។ លោកបាន សង្កត់ធ្ងន់ទៀតថា ការថតរូបបែប Commercial ទាមទារឲ្យមានការយកចិត្ដទុកដាក់ខ្លាំង ទាំងជំនាញបច្ចេកទេស ទាំងសិល្បៈរៀបចំ និងគុណភាព នៃការកែរច្នៃទៅលើ ផលិតផលនឹងថត។
ខាងក្រោមគឺជាកិច្ចសម្ភាសពិស្ដារផ្ទាល់របស់លោក ជាមួយនឹង WETV អំពីបទពិសោធន៍ ក្នុងវិស័យ មួយនេះ៖
អត្ថបទដោយ៖ Stince
