We TV Cambodia

លោក Jeff Bezos ជាមនុស្សដំបូងគេក្នុងប្រវិត្តសាស្ត្រដែលមានទ្រព្យច្រើនជាងគេ

លោក Jeff Bezos ជាមនុស្សដំបូងគេក្នុងប្រវិត្តសាស្ត្រដែលមានទ្រព្យច្រើនជាងគេ
Jeff Bezos CEO of Amazon

លោក Jeff Bezos ជាស្ថាបនិករបស់​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ Amazon កាន់​តែ​មាន​ទៅៗ​ហើយ ដោយ​ពេល​នេះ​ទ្រព្យ​សម្បត្តិ​របស់​លោក​បាន​កើន​ឡើង​ដល់​ខ្ទង់ ២០០​ពាន់​លាន​ដុល្លារ ជា​មនុស្ស​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ថ្នាក់​នេះ។ នេះ​បើ​​ផ្អែក​តាម​ទស្សនាវដ្ដី Forbes

ទ្រព្យ​សម្បត្តិ​របស់​លោក Jeff Bezos បន្ត​កើន​ឡើង​ក៏​ដោយ​សារ​តម្លៃ​ភាគហ៊ុន​របស់ Amazon បន្ត​កើន​ឡើង​ឥត​ឈប់ ទោះ​បី​ជា​មាន​ជំងឺ​កូវីដ​១៩​វាយ​លុក​​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ក្ដី។ លោក Jeff Bezos បាន​ប្រគល់​ទ្រព្យ​សម្បត្តិ​ ២៥% ទៅ​ដល់​អតីត​ភរិយា​ក្នុង​​ការ​លែងលះ​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​មើល​ទៅ​​ទ្រព្យ​របស់​លោក​ហាក់​មិន​ថមថយ​នោះ​ឡើយ។

គួរ​ដឹង​ថា​នៅ​ក្នុង​ឆ្នាំ ២០២០ នេះ ​លោក​ Jeff Bezos អាច​រក​ទ្រព្យ​សម្បត្តិ​បន្ថែម​បាន​រហូត​ដល់ ៨៧,១​ពាន់​លាន​ដុល្លារ បើ​ផ្អែក​តាម​តួ​លេខ​ចុង​ក្រោយ​របស់ Bloomberg។ មិន​មែន​តែ​លោក Jeff Bezos នោះ​ទេ​​ដែល​កាន់​តែ​មាន​ឡើង​អំឡុង​វិបត្តិ​កូវីដ​១៩ ​លោក Elon Musk ម្ចាស់​ក្រុមហ៊ុន Tesla និង​លោក Eric Yuan ម្ចាស់​​ក្រុមហ៊ុន Zoom ក៏​ឃើញ​មាន​កំណើន​ទ្រព្យ​សម្បត្តិ​ជាង ២​ពាន់​លាន​ដុល្លារ​ផង​ដែរ នៅ​ចន្លោះ​ខែ​មីនា និង​ខែ​មិថុនា៕​​​

ប្រែសម្រួលៈ គឹមសួ

Related Articles