We TV Cambodia

លោក Jeff Bezos ចែករំលែកដំបូន្មានល្អៗសម្រាប់អ្នកដែលចាប់ផ្តើមអាជីវកម្ម

លោក Jeff Bezos ចែករំលែកដំបូន្មានល្អៗសម្រាប់អ្នកដែលចាប់ផ្តើមអាជីវកម្ម

ដោយ៖ស្រីពេជ្រ

យោងតាម ​​Business Insider បានអោយដឹងថាលោក Jeff Bezos ជាបុគ្គលដែលមានជាងគេបំផុតនៅលើផែនពិភពនេះ និងជាស្ថាបនិកក្រុមហ៊ុន Amazon បានផ្តល់ដំបូន្មានដ៏មានតម្លៃដល់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ លោកមានប្រសាសន៍ថា អ្នកគួរតែត្រៀមខ្លួនសម្រាប់ទទួលយកហានិភ័យធំ ៗ និងភាពបរាជ័យបើអ្នកដាក់ចិត្តថារកសុីឬចាប់ផ្ដើមអាជីវកម្ម។

លោក Bezos មានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយនៅ Las Vegas ទាក់ទងនឹងចម្លើយដែលគាត់ចង់ផ្តល់ឱ្យយុវជននូវគំនិតអាជីវកម្មហើយចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួននោះគឺ «ប្រថុយនឹងហានិភ័យ» ព្រោះបើអ្នកហ៊ានប្រថុយ អ្នកនឹងក្ដាប់ឱកាសបានមុនគេ។

ជាធម្មតាទេ ការបើកអាជីវកម្មវាតែងតែជួបបញ្ហា មិនថាធំឬតូច ហើយបទពិសោធន៍ទាំងនោះ នឹងដឹកនាំអ្នកទៅរកភាពជោគជ័យ ព្រោះអ្នកមិនអាចជោគជ័យដោយមិនឆ្លងកាត់ការបរាជ័យទេ។ អាចនិយាយបានថា« ការបរាជ័យដ៏ធំ» គឺជាផ្នែកចាំបាច់មួយនៃដំណើរឆ្ពោះទៅរកភាពជោគជ័យ៕

Related Articles