ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Iman-KH បានចេញវីដេអូ សុំទោសជាសាធារណៈ អំពីកំហុសឆ្គងរបស់ខ្លួន ដែលបាន ផុស ជេប្រមាថ និងដៀលប្រជាពលរដ្ឋខ្មែរថា “អ្នកដែលជំពាក់លុយធនាគារហើយស្នើសុំសម្តេចនាយករដ្ឋមន្ត្រី គឺ ជាមនុស្សចោលម្សៀតគ្មានបានការ ។ ធនាគារជាស្ថាប័នឯកជនសុទ្ធសាធ មិនមែនស្ថាប័នរដ្ឋឡើយ។ តួនាទីនាយករដ្ឋមន្ត្រីគ្មានអំណាចឬច្បាប់ណាមួយទៅលូកដៃចូលដល់ការរកស៊ីឯកជននោះឡើយ។ អ្វីដែលយើងស្នើសុំទៅសម្តេច គឺ យើងជាប្រជាជនដែលថោបទាប”។
តែយ៉ាងណាក៏ដោយ ជាចុងក្រោយ លោក Iman –KH ក៏បានលុបចេញនូវ សារទាំងនោះ ដោយជំនួសមកវិញនូវ ការសុំទោសជាសាធារណៈ និងសុំកុំឲ្យប្រជាពលរដ្ឋខ្មែរ ជាច្រើនគុំគួន ខឹងសម្បាជាមួយគាត់អី។
ខាងក្រោមគឺជា វីដេអូសុំទោសទាំងស្រុង៖
