We TV Cambodia

លោក ហេង សួរ៖ ក្រៅពីកងកម្លាំងប្រដាប់អាវុធ និងគ្រូពេទ្យ បុគ្គលដែលទទួលបានបុណ្យដោយមិនដឹងខ្លួនដោយសារការសាទរពីមហាជននាឱកាសឆ្នាំថ្មីនេះគឺកម្មកររោងចក្រ

លោក ហេង សួរ៖ ក្រៅពីកងកម្លាំងប្រដាប់អាវុធ និងគ្រូពេទ្យ បុគ្គលដែលទទួលបានបុណ្យដោយមិនដឹងខ្លួនដោយសារការសាទរពីមហាជននាឱកាសឆ្នាំថ្មីនេះគឺកម្មកររោងចក្រ

ដោយ៖ពេជ្រ

ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានបង្ហោះក្នុងហេសប៊ុក ផ្លូវការរបស់ខ្លួនថា « ក្រៅពីកងកម្លាំងប្រដាប់អាវុធ និងគ្រូពេទ្យ បុគ្គលដែលទទួលបានបុណ្យដោយមិនដឹងខ្លួនដោយសារការសាទរពីមហាជននាឱកាសឆ្នាំថ្មីនេះគឺកម្មកររោងចក្រ»។

ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីមានកម្មករជាច្រើនដែលគោរពតាមកាណែនាំរបស់រដ្ឋាភិបាល និងក្រសួងការងារ សម្រាប់ការមិនត្រឡប់ទៅស្រុកកំណើត ហើយធ្វើការធម្មតាក្នុងកំឡុងបុណ្យចូលឆ្នាំនេះ ដើម្បីជាការចូលរួមកាត់បន្ថយការឆ្លងទៅដល់ក្រុមគ្រួសារ។

ជាមួយគ្នានេះដែរ ព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា នៅថ្ងៃទី០៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កម្មករ កម្មការិនី នៅទូទាំងប្រទេសកម្ពុជា ប្រមាណ៩៥ភាគរយ បន្ដបំពេញការងាររៀងៗខ្លួនដូចធម្មតាគ្មានការឈប់សម្រាកនោះទេ ដោយគោរពតាមបទបញ្ជា និងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺ COVID-19។

តួយ៉ាងកម្មករ កម្មការិនីដែលកំពុងបំពេញការងារ សុទ្ធតែបានអះអាងថា ពួកគេនៅតែបន្ដធ្វើការងារតាមជំនាញរៀងៗខ្លួន មិនមានការឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំនោះទេ ព្រោះពួកគេប្ដេជ្ញារួមគ្នាទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺ COVID-19 និងត្រូវគោរពតាមអ្វីដែលជាការណែនាំរបស់រាជរដ្ឋាភិបាល៕

Related Articles