We TV Cambodia

លោក ម៉ម ប៊ុនហេង បរិច្ចាគប្រាក់បៀវត្ស៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងកូវីដ១៩

លោក ម៉ម ប៊ុនហេង បរិច្ចាគប្រាក់បៀវត្ស៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងកូវីដ១៩

ដោយ៖ពេជ្រ

ភ្នំពេញ៖ លោក វេជ្ជបណ្ឌិតសាស្រ្តាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបរិច្ចាគប្រាក់បៀវត្សចំនួន០៦ខែ ដោយគិតចាប់ពីខែ មេសា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ដើម្បីជាការចូលរួម និងសម្ដែងសមានចិត្ត ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងកូវីដ១៩។

បើតាមប្រាក់បៀវត្សនាយករដ្ឋមន្ត្រី មានប្រមាណ១០លានរៀល ក្នុងមួយខែ,​ ឧបនាយករដ្ឋមន្រ្តី ៨លាន, ទេសរដ្ឋមន្រ្តីចំនួន៦លាន និងរដ្ឋមន្រ្តី មានប្រមាណ​ ៥ លានរៀលក្នុងមួយខែ។

ថ្មីៗនេះ សម្តេច ហ៊ុន សែន កាលពីថ្ងៃម្សិលមិញនេះ បានបរិច្ចាគប្រាក់បៀវត្សចំនួន៧ខែផងដែរ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយគិតចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕

 

Related Articles