We TV Cambodia

លោក មឿន ញាណ “ ខ្ញុំមានជីវិតដោយសារការលេបថ្នាំ ”

លោក មឿន ញាណ “ ខ្ញុំមានជីវិតដោយសារការលេបថ្នាំ ”

លោក មឿន ញាណ ជាអតីតអ្នករាយការណ៏ព័ត៌មានពិសេស អ្នកស្រាវជ្រាវ អ្នកនិពន្ធ និងជាអ្នកថតរូបដ៏មានសក្ដានុពលម្នាក់ កាលពីគាត់មិនទាន់ធ្លាក់ខ្លួនមានជម្ងឺចម្លែកម្យ៉ាងដែលធ្វើឲ្យគាត់ចាស់មុនអាយុ។​

រូបរាងកាយខាងក្រៅរបស់គាត់មើលមកធម្មតា តែជាក់ស្ដែងគាត់ពិការទៅហើយ។​ គាត់មិនអាចស្លៀកពាក់ដោយខ្លួនឯងបានទេ សូម្បីតែបិទឡេវអាវ។ កាយសម្បទារបស់គាត់មានសភាពរញីរញ័រ គាត់មិនអាចដើរដោយខ្លួនឯងបានទេ ប្រសិនបើគ្មានឈើច្រត់ជាជំនួយ។ សតិស្មារតីរបស់គាត់បានបាត់បង់ស្ទើរតែទាំងស្រុង។ សម្លេងរបស់គាត់បានផ្លាស់ប្តូរទាំងស្រុង ដូចមនុស្សវ័យជាង១០០ឆ្នាំ ដោយគាត់ទើបតែមានអាយុ៤៨​​ឆ្នាំ តែរាងកាយនឹងខួរក្បាលគាត់​វិវត្តន៍ទៅរកភាពចាស់ទ្រុឌទ្រោមមុនអាយុទៅហើយ។​ ជម្ងឺដ៏ចម្លែកនេះ ធ្វើទុក្ខគាត់មិនឲ្យគាត់ងងុយគេង ដែលបណ្ដាលឲ្យគាត់មានសភាពល្ហិតល្ហៃជាខ្លាំង។

បច្ចុប្បន្នភាព គាត់អាចបន្តរស់រានមានជីវិតបានដោយសារថ្នាំ។​ ក្នុងកិច្ចសន្ទនារបស់គាត់ជាមួយក្រុមការងារ WETV.News គាត់បានរៀបរាប់ថា គាត់ធ្លាប់សាកល្បងមិនប្រើថ្នាំម្ដងពីរដងដែរ ព្រោះគាត់ចង់ដឹងថាគាត់អាចរស់បានដោយគ្មានថ្នាំឬក៏អត់ លទ្ធផលមិនអាចទេ។​ បើគ្មានថ្នាំ គាត់មិនអាចគ្រប់គ្រងខ្លួនឯងបានឡើយ រាងកាយញ័រញាក់ខ្លាំង  គេងមិនលក់ ​ធ្វើទុក្ខបុកម្នេញក្នុងរាងកាយជាពន់ពេក។

លោក មឿន ញាណ និងក្រុមការងារ WETV.News

មុនគាត់ក្លាយជាមនុស្សពិការ លោក មឿន ញាណ ធ្លាប់បានបង្ហាញស្នាដែដ៏ល្អឯកជាច្រើនតាមវិជ្ជាជីវៈឯករាជ្យរបស់គាត់។ លោកធ្លាប់ជាចាងហ្វាងទស្សនាវដ្ដីThecambodiaSceneMagazine ( ជាភាសាអង់គ្លេស ពីឆ្នាំ២០០០​ – ២០១០)​ ទស្សនាវដ្ដីសម្រាប់ដាក់លើយន្តហោះ Angkor Air – Official InflightMagazine និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត។

ចំណែកឯស្នាដៃថតរូបរបស់គាត់វិញ ទទួលបានចំណាប់អារម្មណ៏ពីសាធារណៈជនយ៉ាងច្រើនក្នុងការតាំងពិពរណ៏រូបថតនានា។​ អំឡុងឆ្នាំ២០០៨ គាត់ជាបុគ្គលតែម្នាក់គត់ក្នុងប្រជាជាតិអាស៊ាន​ដែលធ្លាប់បានគណៈកម្មាតាំងពិពរណ៏រូបថតអ្នកការសែតពិភពលោកនៅតៃវ៉ាន់ អញ្ជើញឲ្យធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មពិធីតាំងពិពរណ៏រូបថតអ្នកការសែតពិភពលោកប្រចាំកោះតៃវ៉ាន់។​

លោក មឿន ញាណ​ តែងចាត់រូបខ្លួនឯងត្រឹមតែជាអ្នកស្រាវជ្រាវជាន់ដី អ្នកសារព័ត៌មាន អ្នកថតរូប និងជាអ្នកនិពន្ធម្នាក់មានលទ្ធភាពបានត្រឹមរំលឹកឲ្យឃើញទិដ្ឋភាព និងបង្ហាញជាព័ត៌មានផ្សេងៗខ្លះ ដែលជារតនសម្បត្តិធម្មជាតិរបស់ប្រទេសកម្ពុជា​ ដូចជាបក្សាបក្សី សត្វព្រៃ និងប្រពៃណីទំនៀមទម្លាប់របស់ជនជាតិខ្មែរ​ ដែលលោកបានសរសេររៀបរាប់យ៉ាងពិស្ដារនៅក្នុងសៀវភៅ « សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា»៕​

ប្រសិនបើប្រិយមិត្តអ្នកអានគ្រប់រូប ជាពិសេសអ្នកក្នុងវិស័យថតរូបទាំងអស់ ចង់ចូលរូមជាចំណែកជួយឧបត្ថម្ភជូនគាត់ ក៏ដូចជាជួយទិញសៀវភៅស្នាដែនិពន្ធរបស់លោក មឿន ញាណ ដើម្បីឲ្យគាត់មានលទ្ធភាពទិញថ្នាំលេប​រស់រានមានជីវិតបន្តទៅមុខទៀត សូមបងប្អូនធ្វើការទំនាក់ទំនងតាមព័ត៌មានលំអិតខាងក្រោម៖​

លោកអ្នកអាចជួយបរិច្ចាកផ្ទាល់ទៅគាត់តាមគណនីយ៖

លេខគណនីយ ABA :  000 520 102

ឈ្មោះគណនីយ : Mouen Nhean

ដើម្បីទិញសៀវភៅសម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា៖

តាមរយៈលេខទូរស័ព្ទ: ថុន​ ថាវរី​  070 452 33

វែន រស្មី 086 669 424

ទីន​ សុភ័ក្រ្ត​ 099 991 626

ចូលទៅកាន់គេហទំព័រសៀវភៅជីវិត:  សៀវភៅជីវិត

ឬលេខទូរស័ព្ទរបស់ផេក: 086 669 424

អត្ថបទ៖ ង៉ាន់ សុគុន

Related Articles