យោងតាមការបង្ហោះចុះផ្សាយលើបណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុក ផ្លូវការរបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា បានថ្លែងបង្ហាញថា “គោរពជម្រាបជូនបណ្ដាញសារព័ត៌មាន និងប្រិយមិត្តFBFs ក្នុងនាម ខ្ញុំជាអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមច្រានចោលនូវព័ត៌មាន ដែលបានផ្សព្វផ្សាយថា “រាជរដ្ឋាភិបាលប្រកាសថា ថ្នាំព្យាបាលជំងឺកូវីដ១៩ នឹងនាំពីចិនមកកម្ពុជានៅចុងខែនេះ”។
ការពិត ខ្ញុំគ្រាន់តែលើកឡើងថា “ចិន និងអាមេរិក បានរកឃើញវ៉ាក់សាំងដើម្បីការពារជំងឺ កូវីដ១៩” តែប៉ុណ្ណោះ។ ចំពោះការផ្សព្វផ្សាយព័ត៌មានលើសពីនេះ ខ្ញុំពុំទទួលខុសត្រូវឡើយ។
អរគុណ”។
កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២០ កន្លងទៅ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបាន រៀបចំសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងមុខងារសាធារណៈ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដម ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានបើកកម្មវិធី ថ្លែងអំពីបច្ចុប្បន្នភាព និង លក្ខណៈទូទៅ នៃការអភិវឌ្ឈកម្ពុជា។ លោកក៏បានលើកឡើងភ្ជាប់មកជាមួយគ្នា នៃបច្ចុប្បន្នភាព មេរោគ ខូវីដ១៩ ដែលសហរដ្ឋអាមេរិក និង ចិន បានរកឃើញវ៉ាក់សាំង ការពារ តែលោក មិនបានបញ្ជាក់ទេថា វ៉ាក់សាំងការពារនោះ នឹងមកដល់កម្ពុជានៅចុងខែនេះ។
ទស្សនា វីដេអូខាងក្រោម៖
ដោយ៖ Stince
