We TV Cambodia

លោក ទ្រី ភាព បោះទុន ៤០ លានដុល្លារបង្កើតរោងចក្រកៅស៊ូក្រែបនៅខេត្តព្រះវិហារ

លោក ទ្រី ភាព បោះទុន ៤០ លានដុល្លារបង្កើតរោងចក្រកៅស៊ូក្រែបនៅខេត្តព្រះវិហារ

ដោយៈ ទិន សុខាវុធ

លោក​ឧកញ៉ា​ដ៏​​ល្បី​ឈ្មោះ​ ទ្រី ភាព ដែល​ជា​អគ្គនាយកក្រុមហ៊ុន ទ្រីភាព អ៊ឹមភត អិចភត បាន​បោះទុនប្រមាណ ៤០ លាន​ដុល្លារ វិនិយោគ​លើ​ដំណាំ​ចំការ​កៅស៊ូ និង​បង្កើត​រោងចក្រ​ចែ​ច្នៃ​ជ័រកៅស៊ូ​ដ៏​ធំ​មួយ ដែលអាច​ផលិតកៅស៊ូក្រែបបានប្រមាណ ៣.៥ តោន​ ក្នុង​មួយ​ម៉ោង​។

សំរាប់​ចំការ​កៅស៊ូ​និង​រោង​ចក្រ​កៅស៊ូក្រែប លោក​ឧកញ៉ា ទ្រី ភាព បាន​និងកំំពុង​​ប្រើប្រាស់​ផ្ទៃ​ដី​ចំនួន ៩,៩១៦ ហិកតា ដែល​គាត់​បានទទួល​ពី​រាជ​រដ្ឋាភិបាល​​កាលពី​ឆ្នាំ ២០១១ ។

ក្រៅ​ពី​ផ្ទៃ​ដីខាង​លើន​នេះ លោក​ឧកញ៉ា​ ទ្រី ភាព ក៏​មាន​ដី​កម្មសិទ្ធិ​ឯកជន​របស់​គាត់​ចំនួន ១,៦០០ ហិកតា​ទៀត​ដែរ សំរាប់​ដំណាំ​កៅស៊ូ​របស់​គាត់​។

នៅ​ពេល​បច្ចុប្បន្ននេះ ក្រុមហ៊ុន​​ ទ្រី ភាព បានធ្វើ​ការដាំដុះដំណាំ​កៅស៊ូ​នៅ​លើផ្ទៃ​ដីចំនួន ៥,៤០០ ហិកតា​បាន​រួច​រាល់​អស់​ហើយ​។ ហើយ​ដើម​កៅស៊ូ​មួយ​ចំនួន​ក៏​អាច​ត្រូវ​ចៀរ​យក​ជ័រ​មក​ធ្វើ​កៅស៊ូ​ក្រែប​បាន​ដែរ​។ ជា​លទ្ធផល ការងារ​ចំនួន ១,០០០ កន្លែង​ត្រូវ​បានបង្កើត​ឡើង​សំរាប់​ប្រជាពលរដ្ឋ​​រស់​នៅ​ក្នុង​តំបន់​នោះ​។

រោងចក្រ​កៅស៊ូក្រែប​របស់​លោក​ឧកញ៉ា​ ទ្រី ភាព ត្រូវ​បាន​សម្ពោធ​ដាក់អោយ​ដំណើរការ កាលពី​ថ្ងៃ​ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ​៕

Related Articles