សម្រួលអត្ថបទ៖ រដ្ឋ ស្រីពេជ្រ
ភ្នំពេញ៖ជាកសិករមួយរូប លោក ឈាវ ហុង ដែលមានទីលំនៅក្នុងភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប មានក្ដីស្រមៃចង់ប្រែក្លាយកសិដ្ឋានរបស់ខ្លួនឱ្យទៅជាទីកន្លែងទាក់ទាញទេសចរ ពោលគឺប្រែទៅជាកសិ-ទេចរណ៍។
លោក ឈាវ ហុង បានឱ្យដឹងទៀតថា វិស័យកសិកម្មបានជួយឱ្យជីវភាពគ្រូសារលោកមានភាពល្អប្រសើរ និងធ្វើឱ្យកូនៗបានរៀនសូត្របានខ្ពស់ ដោយមានការយកចិត្តទុកដាក់ពីមន្រ្តីជំនាញដែលពាក់ពន័្ធមានដូចជា៖ មន្ទីរកសិកម្ម គម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធននឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE របស់ក្រសួងកសិកម្ម។
មិនតែប៉ុណ្ណោះ អាចជួយឱ្យលោកបានពង្រីកកន្លែងដាំបន្លែ រហូតដល់០៨ហិកតា និងក្លាយជាកសិដ្ឋានបន្លែសុវត្ថិភាពមួយសម្រាប់ផ្គត់ផ្គង់ទីផ្សារហើយលោកក៍មានគម្រោងធ្វើឱ្យកសិដ្ឋានរបស់ លោកក្លាយទៅជាកសិ-ទេសចរណ៍ទៀតផង។
ប្រភពនិងរូបថត៖ លោក ឃុត សៅ
