We TV Cambodia

លោក ច្រឹក សុខនីម បន្តកាន់តំណែងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក្រោយឈ្នះការបោះឆ្នោត

លោក ច្រឹក សុខនីម បន្តកាន់តំណែងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក្រោយឈ្នះការបោះឆ្នោត

ក្រោយលទ្ធផលបោះឆ្នោតជ្រើសរើស ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) អាណត្ដិទី៧ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅបានបង្ហាញដោយ លោក ច្រឹក សុខនីម ទទួលបានការគាំទ្រ និង បន្តដឹកនាំសមាគម សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២២។

ក្នុងឱកាសបោះឆ្នោតជ្រើសតាំង អ្នកដឹកនាំក្នុងអាណត្ដិទី៧នោះផងដែរ មានបេក្ខភាពចូលរួមចំនួន២រូប មានលោក លោក ច្រឹក សុខនីម នាយ កប្រតិបត្តិក្រុមហ៊ុន Mekong Brokerage Co.,Ltd និង លោក វ៉ន ចាន់ថន នាយកប្រតិបត្តិក្រុមហ៊ុន Town City Real Estate Co., Ltd។ ក្នុងនោះមាន សមាជិកចូលរួមចំនួន ៩៦ ក្រុមហ៊ុនបានចូលរួមបោះឆ្នោត ក្នុងចំណោមសមាជិកដែលមានសិទ្ធិបោះឆ្នោតសរុបពីតំណាង ១០២ ក្រុមហ៊ុន។

លោក ច្រឹក សុខនីម ទទួលបានលទ្ធផលបោះឆ្នោត មានសម្លេងឆ្នោតគាំទ្រ ៤៩សម្លេង ចំណែកឯលោក វ៉ន ចាន់ថន ទទួលបាន ៤៧សម្លេងតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ការដឹកនាំគ្រប់គ្រង នាអាណត្តិទី១ និង ទី២ គឺលោក ស៊ឹង ប៉ុណ្ណា អគ្គនាយក ក្រុមហ៊ុនប៉ុណ្ណា រៀលធីគ្រុប ហើយលោកឧកញ៉ា ចេង ខេង អគ្គនាយក ក្រុមហ៊ុន កម្ពុជា ស៊ីភីអិល បានជាប់ជាប្រធានក្នុងអាណត្តិទី ៣ ចំណែកអាណត្តិទី៤ និងទី៥ ត្រូវបានដឹក នាំដោយលោកបណ្ឌិត គីម ហ៊ាង លុះរហូតមកដល់អាណត្ដិទី៦ ដឹកនាំដោយលោក ច្រឹក សុខនីម។

ដោយ៖ Stince

Related Articles