We TV Cambodia

លោក ខេម បានបើកសម្ភោធហាងថ្មី មានតម្លៃរាប់សែនដុល្លារ

លោក ខេម បានបើកសម្ភោធហាងថ្មី មានតម្លៃរាប់សែនដុល្លារ

តារា​ចម្រៀងសំនៀងស្អកប្រចាំនៅផលិតកម្ម កាឡាក់ស៊ី លោក ខេម បានធ្វើឲ្យមហាជន ក៏ដូចជាមិត្ដភក្ដិ​រួមវិស័យដូចគ្នា មានការភ្ញាក់ផ្អើល ចូលរួមអបអរសាទរនឹងការដាក់បើកដំណើរអាជីវកម្ម ភោជនីយដ្ឋានរបស់លោកដែលមានឈ្មោះថា T&Y Restaurant កាលពីយប់ថ្ងៃទី ០៧ ខែវិច្ឆិការ កន្លងទៅ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវទៅកាន់វត្ដសម្រោងអណ្ដែត។ ក្នុងឱកាសនោះមានការចូលរួមយ៉ាងច្រើ កុះករ ពីសំណាក់តារាច្រៀងល្បីៗ និងមានវត្ដមានលោក ឡេង ណាវ៉ាត់ត្រ ជាចាងហ្វាងផលិតកម្ម កាឡាក់ស៊ីផងដែរ។

ក្នុងឱកាសពិធីសម្ភាធដាក់ដំណើរជាផ្លូវការនោះផងដែរ លោក ខេម ដែលមានឈ្មោះពិតថា ប៉ុន សុណារិន បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅទៅកាន់អ្នកចូលរួម ជាពិសេសវត្ដមានតារាល្បីៗ ដែលបានចូលរួមក្នុងនោះមានដូចជា លោក ប៉ែន ចំរុង, លោក ខេមរៈ សិរីមន្ត, កញ្ញា តន់ ចន្ទសី ម៉ា, អ្នកនាង ចន ចាន់លក្ខិណា, លោក អ៊ីណូ, លោក វង្ស ដារ៉ារតនា រួមនឹងតារា សម្ដែងជាច្រើននាក់ទៀត។

គួរបន្ថែមផងដែរថា ភោជនីយដ្ឋាន ធី & វ៉ាយ (T&Y Restaurant) របស់លោក ខេម មានទីតំាងស្ថិតនៅ ដីលេខ ១០៦៤ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយបានប្រើដើមទុន រហូតជាង២០ម៉ឺនដុល្លារ។

ដោយ៖ Stince

Related Articles