We TV Cambodia

លោក​ យូឌីស្កូ ប្រែប្រួលមិនធម្មតា ក្រោយជាសះស្បើយពីជំងឺ

លោក​ យូឌីស្កូ ប្រែប្រួលមិនធម្មតា ក្រោយជាសះស្បើយពីជំងឺ

តារាសម្ដែង និងតារាចម្រៀង លោក យូ ឌីស្កូ  កាលពីប៉ុន្មានឆ្នាំមុន បានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភគ្រប់គ្នា ក្រោយពីដឹងថា លោកប្រែជាស្គមស្គាំងខ្លាំង ដោយសារជំងឺប្រចាំកាយដ៏កាចសាហាវមួយ។ តែយ៉ាងណាមិញ ក្រោយពេលដែលតារារូបនេះបានសម្រាកព្យាបាល នៅឯក្រៅប្រទេសបានជាសះស្បើយស្រួលបួលហើយ បច្ចុប្បន្នលោកក៏បានវិលត្រឡប់មកប្រឡូកក្នុងវិស័យសិល្បៈ បានដូចធម្មតាវិញផងដែរ។ ប៉ុន្តែ សម្រាប់ការវិលត្រឡរបស់លោក យូ ឌីស្កូ យើងសង្កេតឃើញថាមួយរយៈចុងក្រោយមកនេះ អ្វីដែលធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងនោះ គឺថាតារាប្រុសរូបនេះពិតជាមានការផ្លាស់ប្ដូរ និងវិវត្តន៍ខ្លួនប្លែកពីមុនខ្លាំងមែនទែន ។ បើក្រឡេកមកពេលនេះវិញយើងឃើញថាលោកប្រែទៅជាមានសាច់ឈាមស្រស់បស់ រាងកាយមាំមួន សាច់ដុំកង់ៗ មើលទៅពិតជាសង្ហាគួរជាទីចាប់អារម្មណ៍ ដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយ លាន់មាត់សរសើរគ្រប់ៗគ្នា។

សូមទស្សនា រូបភាពខាងក្រោម៖

អត្ថបទដោយ៖ ពិសិ

 

 

Related Articles