ភ្នំពេញ៖ អ្នកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងក្នុងសន្និសីទសារព័ត៌មានអំពីបច្ចុប្បន្នភាព នៃការរីករាលដាលជម្ងឺ Covid-19 ដោយអ្នកស្រី ធ្វើការច្រានចោលទាំងស្រុង រាល់ព័ត៌មានទាំងឡាយដែលបានចុះផ្សាយថា កម្ពុជាមានករណី Covid-19។
អ្នកស្រីបានលើកឡើងនូវ ករណីឧទាហរណ៍មួយចំនួននៃការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ដោយបានភ្ជាប់មកជាមួយនឹងរូបភាពផ្សេងៗ ដែលអះអាថា ជាករណីមេរោគ Covid -19 មានដូចជា ការផ្សាយថា នៅខេត្ដសៀមរាប មានអ្នកស្លាប់ នៅខេត្ដព្រៃវែង និង ករណីមួយទៀត នៅផ្សារអូឡាំពិក។ អ្នកស្រីបញ្ជាក់ថា ទាំងនោះគឺជាការចុះផ្សាយព័ត៌មានមិនពិតនោះទេ ដែលថាជាការបង្កឲ្យមេរោគ Covid-19។
មកទល់ពេលនេះ ថ្ងៃទី៥ ខែមិនា ឆ្នាំ២០២០ កម្ពុជាមានតែ១ករណីប៉ុណ្ណោះនៃ មេរោគ កូរ៉ូណា គឺអ្នកជម្ងឺជនជាតិ ចិនដែលកើតឡើងនៅខេត្ដព្រះសីហនុ តែក្រោយមក កម្ពុជាក៏បានព្យាបាលឲ្យបានជាសះស្បើយទាំងស្រុង។ ដោយឡែក ក៏មានករណីសង្ស័យផ្សេងទៀត ចំនួន ១៤៤ ករណី ត្រូវបានគ្រូពេទ្យកម្ពុជា ធ្វើការពិនិត្យធ្វើតេស្ដ ប៉ុន្ដែមិនមានមេរោគ នោះទេ។ ដូច្នេះសបញ្ជាក់ឲ្យដឹងថា កម្ពុជាមកទល់ពេលនេះ គឺមិនមានមេរោគ Covid-19 ។
អត្ថបទដោយ៖ Stince
