We TV Cambodia

លោកយាយព្រះជន្ម ៩៩ឆ្នាំម្នាក់ យកឈ្នះលើកូវីដ-១៩ ក្រោយព្យាបាលរយះពេល ៣សប្ដាហ៍

លោកយាយព្រះជន្ម ៩៩ឆ្នាំម្នាក់ យកឈ្នះលើកូវីដ-១៩ ក្រោយព្យាបាលរយះពេល ៣សប្ដាហ៍

លោកយាយ Margareta Kranjcec  ជាជនជាតិក្រូអាត អាយុ៩៩ឆ្នាំ ដែលរស់នៅក្នុងមជ្ឈមណ្ឌលចាស់ជរាមួយកន្លែង ក្នុងទីក្រុង Karlovac បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីចុងខែតុលា បន្ទាប់ពីគាត់បានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ-១៩ ។ លោកយាយបានចំណាយពេល សប្ដាហ៍នៅក្នុងមន្ទីរពេទ្យ Ogulin General មុនពេលទទួលបានការអនុញ្ញាតឲ្យចាកចេញពីការលើកមេដៃបព្ជាក់ប្រាប់ពីគ្រូពេទ្យ ហើយលោកយាយក៏បាននិយាយប្រាប់កាសែតព័ត៌មាន Vecernji List ដែរថា៖«វាចប់ហើយ ឥឡូវនេះខ្ញុំមានអារម្មណ៍ថាល្អប្រសើរ»។

តែទោះជាយ៉ាងណា លោកយាយ Kranjcec មិនអាចងើបពីគ្រែរួចទេ ដោយសារតែវ័យចាស់និងភាពជរារបស់គាត់ ប៉ុន្ដែស្ថានភាពជំងឺរបស់គាត់មិនធ្ងន់ធ្ងរឡើយ។

ដោយឡែក យោងតាមសារព័ត៌មាន Croatia Week បានឲ្យដឹងដែរថា លោកយាយ Kranjcec ធ្លាប់រួចផុតពីសង្គ្រាមចំនួន២លើករួចមកហើយ ហើយមកទល់ថ្មីៗនេះ លោកយាយស្ទើរតែមិនដែលទៅជួបគ្រូពេទ្យទាល់តែសោះ។ លោកយាយធ្លាប់វះកាត់តែម្ដងគត់ក្នុងឆាកជីវិត កាលពីជាង៤០មុន និងគ្រាន់តែប្រើថ្នាំព្យាបាលជំងឺលើសឈាមប៉ុណ្ណោះ។

អត្ថបទដោយ៖ ​ពិសី

Related Articles