We TV Cambodia

លោកព្រាប សុវត្ថិ ស្នើសុំសម្ដេចជួយអន្តរាគមន៍ដីរបស់ខ្លួន ដែលត្រូវអ្នកមានអំណាចរំលោភយក

លោកព្រាប សុវត្ថិ ស្នើសុំសម្ដេចជួយអន្តរាគមន៍ដីរបស់ខ្លួន ដែលត្រូវអ្នកមានអំណាចរំលោភយក

លោកព្រាប សុវត្ថិ កំពូលតារាចម្រៀងក្នុងព្រះរាជាណាចក្រកម្ពុជា បានដាក់លិខិតស្នើសុំសម្ដេច ហ៊ុន សែន ឲ្យជួយអន្តរាគមន៍លើដីរបស់ខ្លួន ដែលត្រូវបានអ្នកមានអំណាចម្នាក់រំលោភយកកាលពីប៉ុន្មានថ្ងៃមុន និងត្រូវបានគេស្គាល់ថាជាបងប្រុសរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ គឺឯកឧត្តម ម៉ៅ ធនារក្ស សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។

ក្នុងលិខិតនោះដែរ លោកព្រាប សុវត្ថិ បានបញ្ជាក់ថា «ដីរបស់លោកមានទំហំជាង ១៩ហិកតា ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានឯកឧត្តម ម៉ៅ ធនារក្ស ប្រើប្រាស់អំណាចរំលោភយក ខណៈដែលដីនោះគឺជាកម្មសិទ្ធិរបស់ម្តាយលោក ដែលកាន់កាប់ដោយស្របច្បាប់។

អត្ថបទដោយ៖ Nevin

Related Articles