We TV Cambodia

លោកដែន ហៀរ ប្ដូរខ្លួនពីជាងសំណង់មកជាអ្នកដាំបន្លែសុវត្ថិភាពរកចំណូលខ្ទង់ពាន់ដុល្លារ

លោកដែន ហៀរ ប្ដូរខ្លួនពីជាងសំណង់មកជាអ្នកដាំបន្លែសុវត្ថិភាពរកចំណូលខ្ទង់ពាន់ដុល្លារ

លោក ដែន ហៀរ មានអាយុ ៣៨ឆ្នាំ រស់នៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំខេត្តសៀមរាប ជាកសិករមួយរូបក្នុងខេត្តសៀមរាប បានវិវត្តិន៍ខ្លួនពីជាងសំណង់ ដែលរកបានចំណូលតិច មកជាអ្នកដាំបន្លែសុវត្ថិភាពរកចំណូលបានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗវិញម្ដង។

លោក ដែន ហៀរ បានប្រាប់ឲ្យដឹងថា ដំបូងឡើយមានមុខរបរជាជាងសំណង់រយៈ ១៥ឆ្នាំមកហើយ ប៉ុន្តែលោកបានងាកមកដាំបន្លែសុវត្ថិភាពវិញ ដោយគិតមកទល់ពលនេះ មានរយៈពេល ៥ឆ្នាំមកហើយ ដែលលោកបានចាប់មុខរបរដាំបន្លែសុវត្ថិភាពនេះ។

កសិកររូបនេះ បានបន្លែមទៀតថា បច្ចុប្បន្នលោកដាំបន្លែគ្រប់ប្រភេទទៅតាមការកម្មង់ទិញរបស់អតិថិជន ដោយក្នុង ១ថ្ងៃក្រុមរបស់លោកអាចលក់បន្លែចេញបានប្រមាណ ១០តោន ប៉ុន្តែក្រោយពេលវិបត្តិនៃជំងឺកូវីដ១៩ ការលក់របស់លោកបានធ្លាក់ចុះមកនៅត្រឹម ២តោនប៉ុណ្ណោះក្នុង ១ថ្ងៃ។

សូមបញ្ជាក់ថា បន្លែដែលលោកដាំរួមមាន ត្រសក់ស្រូវ ត្រសក់ទ្រើង ម្រះ ននោង ត្រឡាច ល្ពៅ ម្ទេស ត្រប់គ្រប់ប្រភេទ ហើយចំពោះតម្លៃ គឺលោកអាចលក់ចេញបានជាង ១ពាន់រៀលក្នុងមួយគីឡូក្រាម បើគិតជាប្រចាំខែគឺបានជាង ១ម៉ឹនដុល្លារឯណោះ។

អត្ថបទដោយ៖ Nevin

Related Articles