We TV Cambodia

លោកជំទាវ ឱ វ៉ាន់ឌីន៖ ករណីផ្ដាសាយក្នុងចំណោមព្រះសង្ឃ មិនមែនជំងឺកូវីដ១៩ ទេ

លោកជំទាវ ឱ វ៉ាន់ឌីន៖ ករណីផ្ដាសាយក្នុងចំណោមព្រះសង្ឃ មិនមែនជំងឺកូវីដ១៩ ទេ

ប៉ុន្មានថ្ងៃកន្លងមកនេះ ​មានហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើឡើង ដោយសារតែមានករណីជំងឺផ្តាសាយធំលើព្រះសង្ឃចំនួន ៤៦អង្គ គង់នៅខេត្តបាត់ដំបង អស់រយៈពេល ៥ ៦ថ្ងៃជាប់គ្នាមកហើយនោះ។

លោកជំទាវ ឱ​ វណ្ណឌីន​ អ្នកនាំពាក្យក្រសួងសុខាភិបាល (ប្រភព៖ info.gov)

លោកជំទាវ ឱ​ វណ្ណឌីន​ អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ករណីជំងឺផ្តាសាយធំ​ក្នុងចំណោមព្រះសង្ឃ​នៅខេត្តបាត់ដំបងនេះ​  មិនមែនជាជំងឺកូវីដ១៩ នោះទេ ដោយព្រះសង្ឃជាងពាក់កណ្ដាលបានជាសះស្បើយចាបណ្ដើរហើយ បន្ទាប់ពីមានការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។

មួយវិញទៀត ព្រះសង្ឍដែលនៅមានរោគសញ្ញាសង្ស័យ​  ក្រុមគ្រូពេទ្យខេត្តបាត់ដំបង​បានយកវត្ថុសំណាកព្រះសង្ឃចំនួន​ ២១អង្គ ផ្ញើទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកាលពីថ្ងៃទី១៤ ហើយលទ្ធផលបានបង្ហាញថា​ មិនមានវីរុសកូវីដ១៩​ តែជាករណីជំងឺគ្រុនផ្តាសាយធំប៉ុណ្ណោះ។

ព្រះសង្ឃដែលសង្ស័យថាមានកូវីដ១៩ (ប្រភព៖ info.gov)

ទោះជាយ៉ាងណា ក្រសួងបានណែនាំដល់ព្រះសង្ឍ​ លោកតាអាចារ្យវត្ត​ និងគណគ្រប់គ្រងសាលាពុទ្ធិក:នៅទីនោះ​រួចហើយដែរ។ បច្ចុប្បន្ននេះ​ ស្ថានភាពសុខភាពព្រះសង្ឍដែលឈឺនោះ​ មានការវិវត្តទៅរកភាពល្អប្រសើរឡើងវិញហើយ។

ភ្ជាប់ជាមួយគ្នានេះដែរ ដោយសារក្រសួងមើលឃើញពីភាពខ្វះចន្លោះក្នុងការអនុវត្តវិធានការសុខាភិបាលក្នុងអំឡុងពេលកាន់បិណ្ឌ​ និងបុណ្យភ្ជុំបិណ្ឌនេះ ក្រសួងក៏បានក្រោនរំឡឹកដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការគោរពឲ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាលជានិច្ច។

អត្ថបទដោយ៖ Nevin

Related Articles