We TV Cambodia

លោកជំទាវ ឱ វណ្ណឌីន៖ មកទល់ពេលនេះ មិនទាន់មានវ៉ាក់សាំងដែលទទួលស្គាល់ដោយ WHO ឡើយ

លោកជំទាវ ឱ វណ្ណឌីន៖ មកទល់ពេលនេះ មិនទាន់មានវ៉ាក់សាំងដែលទទួលស្គាល់ដោយ WHO ឡើយ
វ៉ាក់សាំងកុវីដ១៩ ដែលបានស្រាវជ្រាវកន្លងមក (ប្រភព៖ Google)

គិតមកទល់ពេលនេះជំងឺកូវីដ១៩ បានបន្តរីករាលដាលអស់រយៈពេលប្រមាណ ៧ខែមកហើយ ហើយគេនៅមិនទាន់រកឃើញវ៉ាក់សាំងណាមួយដែលអាចប្រឆាំងនឹងជំងឺនេះបាន១០០% នោះទេ ខណៈដែលអ្នកស្រាវជ្រាវក្នុងបណ្ដាប្រទេសជាច្រើនកំពុងខិតខំផលិតវ៉ាក់សាំងនេះ។

លោកជំទាវ ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល (ប្រភព៖ cpp)

លោកជំទាវ ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា គិតមកទល់ពេលនេះមិនទាន់មានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ណាមួយត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនោះទេ ទោះបច្ចុប្បន្នប្រទេសចំនួនបានទទួលជោគជ័យលើការសាកល្បងវ៉ាក់សាំងកូវីដ១៩ លើមនុស្សក្នុងប្រទេសរបស់ខ្លួនក៏ដោយ។

ប្រធានអង្គការសុខភាពពិភពលោក (ប្រភព៖ Google)

ទោះជាយ៉ាងណា ក្រសួងសុខាភិបាលក៏បានគិតគូក្នុងការស្នើសុំឲ្យមានការផ្ដល់វ៉ាក់សាំងកូវីដ១៩ ប្រកបដោយសមភាពមកកម្ពុជាផងដែរ ក្នុងករណីមានវ៉ាក់សាំងណាមួយត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក និងអាចប្រើប្រាស់ជាសកលបាន។

អត្ថទដោយ៖ Nevin

Related Articles