We TV Cambodia

លែងខ្វល់រឿងកូវីដ ពលរដ្ឋសម្រុកនាំគ្នាទៅបង់ពន្ធឲ្យបានមុនថ្ងៃផុតកំណត់

លែងខ្វល់រឿងកូវីដ ពលរដ្ឋសម្រុកនាំគ្នាទៅបង់ពន្ធឲ្យបានមុនថ្ងៃផុតកំណត់

ប៉ុន្មានថ្ងៃមកនេះបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងមានការព្រួយបារម្ភ និងភ័យខ្លាចនូវជំងឺកូវីដ១៩ ដែលកំពុងផ្ទុះរីករាលដាលក្នុងសារជាថ្មី និងមានលក្ខណៈជាការឆ្លងក្នុងសហគមន៍ថែមទៀតផង ប៉ុន្តែកាលពីម្សិលមិញនេះ ស្រាប់តែមានរូបថតប៉ុន្មានបានផុសលើបណ្ដាញសង្គមពីសកម្មភាពប្រជាពលជាច្រើនបានសម្រុកនាំគ្នាទៅបង់ពន្ធយានជំនិះ ដោយលែងខ្វល់ពីកូវីដ១៩ ទោវិញ។

ក្នុងរូបប៉ុន្មានសម្លឹកនោះ យើងឃើញថា ប្រជាពលរដ្ឋយ៉ាងច្រើនកកកុញឈរបញ្ច្រៀតគ្នានៅកន្លែងបង់ពន្ធសាខាឫស្សីកែវ និងលែងខ្វល់រឿងឆ្លងកូវីដ១៩ អ្វីនោះទេ ខណៈដែលកូវីដ១៩ ទើបតែផ្ទុះសារជាថ្មីមិនបានប៉ុន្មានថ្ងៃផងនោះ។

ចំណែកមូលហេតុ ដែលនាំឲ្យប្រជាពលរដ្ឋសម្រុកទៅបង់ពន្ធយ៉ាងច្រើនបែបនេះ ដោយសារតែម្សិលមិញនេះជាថ្ងៃបង់ពន្ធចុងក្រោយ ពោលការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះសម្រាប់ឆ្នាំ២០២០ នឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកាម្សិលមិញនេះហើយ ហើយអ្នកដែលមិនបានបង់ពន្ធទាន់ពេលវេលានឹងត្រូវទទួលរងការផាកពិន័យផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles