អ្នករចនាម៉ូត ម្នាក់ឈ្មោះJustin Ciappara បានលាតត្រដាងរូបភាពជាច្រើនសន្លឹក អំពីគំរូម៉ាស Apple ជាការបញ្ញាក់ស្មារតីប្រិយមិត្រ Apple ដែលមានភ្ជាប់ជាមួយនឹងតម្លៃ ចាប់ពី៩៩ដុល្លារ អាចឈានទៅដល់ជាង ៤០០ដុល្លារទៅតាមគុណភាព។
រូបភាពគំរូ ម៉ាស ៣ប្រភេទ មានដូចជា៖
១.Apple Mask Pro ដែលត្រូវបានរចនាមកជាមួយ នឹងតម្លៃ ទាបបំផុត ៣៩៩ ដុល្លារ និងមានសមត្ថភាព អាចការពារបានពីមេរោគដល់ទៅ ២៤ម៉ោង ជាមួយស្រទាប់ការពារ ៣ស្រទាប់ ហើយវាអាចធន់នឹងការមិនជ្រាបទឹកបានរយៈពេលដល់ទៅ៣០នាទី ក្នុងជម្រៅទឹក ៤ម៉ែត្រ។
២.Apple Mask ជារូបភាពគំរូតាង ជាមួយតម្លៃចាប់ពី ២៩៩ ដុល្លារ អាចការពារមេរោគ រយៈពេល ១៦ម៉ោង ជាមួយសមត្ថភាពការពារ២ស្រទាប់ ហើយវាអាចធន់នឹងការមិនជ្រាបទឹកបានដល់ ៣០នាទី ក្នុងជម្រៅទឹក ១ម៉ែត្រ។
៣. iMask រចនាមកជាមួយនឹងស្រទាប់ការពារ តែ១ស្រទាប់ ដែលមានតម្លៃ ចាប់ពី៩៩ដុល្លារ ហើយអាចការពារមេរោគបាន រយៈពេល១ម៉ោង។
គូសបញ្ជាក់ផងដែរថា នេះគ្រាន់តែជាការស្រម៉ៃតែប៉ុណ្ណោះ មិនទាន់មានចេញជាផ្លូវការនោះទេ។
ដោយ៖ Stince
