We TV Cambodia

លី ខ្វាន់យូ៖ «ខ្ញុំបានចំណាយពេលពេញមួយជីវិតនេះ ហើយដរាបណាខ្ញុំជាអ្នកទទួលខុសត្រូវគ្មាននរណាម្នាក់នឹងឈ្នះខ្ញុំទេ»

លី ខ្វាន់យូ៖ «ខ្ញុំបានចំណាយពេលពេញមួយជីវិតនេះ  ហើយដរាបណាខ្ញុំជាអ្នកទទួលខុសត្រូវគ្មាននរណាម្នាក់នឹងឈ្នះខ្ញុំទេ»
ប្រភព៖ អុីនធឺណេត

ដោយ៖ស្រីពេជ្រ

លោក លីក្វាន់ យូ គឺជានាយករដ្ឋមន្ត្រីដំបូងបង្អស់ និងជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេដែលបម្រើការនៅក្នុងប្រទេសសិង្ហបុរី។ គាត់បានសិក្សានៅសាលាល្បីៗនៅប្រទេសសិង្ហបុរី ហើយបានបន្តសិក្សានៅសាលា London School of Economics មុនពេលផ្លាស់ទៅ Cambridge ដើម្បីរៀនផ្នែកច្បាប់នៅទីនោះ។

លោក លី បានចាប់ផ្តើមអាជីពនយោបាយរបស់គាត់ក្រោមឈ្មោះជាគណបក្ស Pro-British Progressive Party ។ មិនយូរប៉ុន្មានគាត់បានចូលរួមបង្កើតគណបក្សសកម្មភាពប្រជាជន (PAP) ក្នុងគោលបំណងបញ្ចប់ការគ្រប់គ្រងរបស់អាណានិគមអង់គ្លេសនិងសម្រេចបាននូវអភិបាលកិច្ចខ្លួនឯងសំរាប់សិង្ហបុរី។ ដោយនៅថ្ងៃទី 5 ខែមិថុនាឆ្នាំ ១៩៥៩ លោក លី បានក្លាយជានាយករដ្ឋមន្ត្រីដំបូងបង្អស់នៃប្រទេសសឹង្ហបុរីនៅពេលគណបក្ស PAP ទទួលបានអាសនៈច្រើនបំផុតនៅក្នុងសភា។

ដើម្បីបញ្ចប់ការគ្រប់គ្រងរបស់អង់គ្លេសលោក លី បានជំរុញឱ្យមានការរួបរួមគ្នាជាមួយប្រទេសម៉ាឡេស៊ី ហើយពេលនោះដែរសហព័ន្ធម៉ាឡេស៊ីត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ១៩៦៣ ប៉ុន្តែការធ្វើសមាហរណកម្មបានបង្ហាញថាមិនសមស្របសម្រាប់ភាគីទាំងពីរ។ ពីរឆ្នាំក្រោយមក នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានសម្រេចចិត្តថាសិង្ហបុរីគួរតែចាកចេញពីសហព័ន្ធ ហើយកត្តានេះធ្វើឱ្យប្រទេសសិង្ហបុរីដុនដាបជាខ្លាំង ជាជម្រើសដែលធ្វើឱ្យលោក លី ឈឺចាប់បំផុតតែយ៉ាងណាក៏គាត់មិនបោះបង់នូវចក្ខុវិស័យ និងឆន្ទៈចំពោះប្រទេសសឹង្ហបុរីដែរ។

ការដឹកនាំរបស់គាត់បានផ្លាស់ប្តូរប្រទេសសិង្ហបុរី ពីប្រទេសមួយដែលគិតថានឹងមិនអាចគ្មានថ្ងៃនេះ ទៅជាទីក្រុងទីប្រជុំជនដ៏រីកចម្រើនក្នុងរយៈពេលត្រឹមតែបីទសវត្សប៉ុណ្ណោះ។ នៅក្នុងសន្និសិទសារព័ត៌មានមួយដែលសំដៅទៅលើការធ្វើកូដកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីលោកបាននិយាយថា៖ «ខ្ញុំបានចំណាយពេលពេញមួយជីវិតនេះ  ហើយដរាបណាខ្ញុំជាអ្នកទទួលខុសត្រូវគ្មាននរណាម្នាក់នឹងឈ្នះទេ»។

ជាចុងក្រោយ បន្ទាប់ពីបានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ ១៩៩០ លោកលីបានបម្រើការជាទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃក្នុងការផ្តល់ប្រឹក្សាដល់អ្នកដឹកនាំជំនាន់ថ្មីរបស់ប្រទេសលើបញ្ហាជាតិ។ គាត់បានទទួលមរណៈភាពនៅថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០១៥ ដោយសារជំងឺរលាកសួត៕

Related Articles