We TV Cambodia

លាងដៃនិងអាល់កុលញឹកញាប់ក៏មានគុណវិបត្តិដែរ

លាងដៃនិងអាល់កុលញឹកញាប់ក៏មានគុណវិបត្តិដែរ

យើងគ្រប់គ្នាបានដឹងរួចមកហើយថា​ នៅទូទាំងពិភពលោកសុទ្ធតែរងវិបត្តិនៃជម្ងឺឆ្លងវីរុស Covid 19។ ដូច្នេះនៅ​ពេល​ចេញ​ដើរ ទៅ​ធ្វើការ ប្រើ​យាន​ជំនះ​សាធារណៈ … ប្រើ​ជែល​ឬ​អាល់កុលលាង​ដៃ បាន​ក្លាយ​ជាកាយវិការ​ដ៏​សាមញ្ញ​មួយ​របស់​មនុស្ស​សម័យ​ថ្មី​​។ ការលាង​ដៃជាមួយអាល់កុល ជា​មធ្យោបាយ​​ការពារ​ខ្លួន​ពីកូវីដ១៩ យ៉ាងប្រពៃបំផុតមួយ បន្ថែម​ពី​លើ​ការ​រក្សា​គម្លាត​សុវត្ថិភាព​និង​ពាក់​ម៉ាស។

ប៉ុន្តែ​ការ​ប្រើ​ជែល​ឬ​អាល់កុល លាង​ដៃ ​ច្រើន​និង​ញឹកញយ​ពេក អាច​ជួយមេរោគ​បាក់តេរី​ឱ្យ​ស៊ាំ និង​លូតលាស់​បង្ក​បញ្ហា​ដល់​សុខភាព​សាធារណៈ​ទៅ​វិញ​ទេ។ ​និយាយ​ឱ្យ​ស្រួល​ស្តាប់ អាល់កុល ​ដែលមាន​ក្នុង​ជែលលាងដៃ នឹង​ទៅ​សម្លាប់​មេរោគ​ស្ទើរ​អស់ សល់តែ​មេរោគ​ណា ដែល​មានសមត្ថភាពខ្លាំង​ពីកំណើត​អាច​ធន់​នឹង​សារធាតុ​អាល់កុល​បានប៉ុណ្ណោះ។ ដូច្នេះ​ប្រសិ​ន​បើ​យើង​ប្រើ​ជែល ឬ​អាល់កុល​លាង​ដៃ​ ញយៗ​ទៅ​ មេរោគ​ឬ​បាក់តេរី​ខ្លាំង​នោះ​នឹង​បង្កើន​ខ្លួន​ពង្រីក​សមាជិក​បាន​យ៉ាង​ងាយនៅលើ​ស្បែក​របស់​យើង​ ដែល​ស្អាត​​ទូលាយ ព្រោះបាក់តេរី​ខ្សោយ​ផ្សេងៗ​ងាប់​អស់ទៅ​ហើយ។

និយាយ​ដោយ​ខ្លី ការប្រើប្រាស់​ជែល​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​ ​អាច​នឹង​បង្ក​ផលវិបាក​ច្រើន​ជាង​ផ្តល់​ផលល្អ។ ជម្រើស​ដ៏​ប្រសើរ​ជាង​គេ គឺ​ត្រូវ​លាង​ដៃ​នឹង​ទឹក​ដុះ​សាប៊ូធម្មតា ដូចអ្វី​ដែល​អង្គការ​សុខភាព​ពិភពលោកបាន​ណែនាំ​តាំង​ពី​ផ្ទុះកូវីដ១៩​ភ្លាម។ កា​រប្រើជែល​ ត្រូវ​ធ្វើ​តែ​ក្នុង​ករណី​ទ័ល និង​ម្តងកាលបាន​ហើយ​ ព្រោះម្យ៉ាង​ទៀត រហូតមកទល់​នឹង​ពេល​នេះ ពិភពលោកអ្នកវិទ្យាសាស្ត្រក៏​ពុំ​ទាន់​មាន​ភស្តុតាង​​អ្វី​ផ្សព្វផ្សាយ​ថា​ ជែល​ធ្វើ​ពី​អាល់កុលអាចសម្លាប់​​កូរ៉ូណាវីរុស​ដែល​បង្ក​ជំងឺ​កូវីដ១៩​ទេ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles