We TV Cambodia

លទ្ធផលកូវីដ១៩ នាថ្ងៃ៥ ឧសភានេះ គឺគ្មានអ្នកជាសះស្បើយ និងអ្នកឆ្លងថ្មីឡើយ

លទ្ធផលកូវីដ១៩ នាថ្ងៃ៥ ឧសភានេះ គឺគ្មានអ្នកជាសះស្បើយ និងអ្នកឆ្លងថ្មីឡើយ

ដោយ៖ពេជ្រ

ភ្នំពេញ៖ លទ្ធផលកូវីដ១៩ សម្រាប់ថ្ងៃ៥ ឧសភា ឆ្នាំ ២០២០ នេះ កម្ពុជាពុំមានករណីជាសះស្បើយ និងករណីឆ្លងថ្មីនោះទេ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃនេះ។

គិតត្រឹមព្រឹកថ្ងៃនេះ អ្នកជំងឺកូវីដ១៩ ដែលបានជាសះស្បើយគឺមានចំនួន១២០ នាក់ដដែល ស្មើនឹង៩៨,៣៦% បើធៀបនៃអ្នកជំងឺទាំងអស់ក្នុងប្រទេស ក្នុងចំណោមអ្នកទាំងនោះ មានស្រ្តីចំនួន៣៧នាក់ និងបុរសចំនួន៨៣នាក់។

ដោយឡែក អ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺគឺមានចំនួន០២ នាក់ដដែល ដែលមានម្នាក់ជាស្រ្តី និងម្នាក់ទៀតជាបុរស នៅតាមមន្ទីរពេទ្យរដ្ឋ និងថ្នាក់ខេត្ត។

ទោះបីជា លទ្ធផលប៉ុន្មានថ្ងៃនេះ កម្ពុជាពុំមានករណីឆ្លងកូវីដថ្មីក៏ដោយ ថ្នាក់ដឹកនាំ ក៏ដូចជាក្រសួងសុខាភិបាលនៅតែអំពាវនាវដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នដដែល កុំមានការធ្វេសប្រហែស ហើយបន្តការរក្សាអនាម័យ ពាក់ម៉ាស និងលាងដៃអោយបានញឹកញាប់៕​

Related Articles