We TV Cambodia

លក្ខណៈពិសេសនៃរបាំប្រពៃណីជាតិខ្មែរ

លក្ខណៈពិសេសនៃរបាំប្រពៃណីជាតិខ្មែរ

សិល្បៈរបាំរបស់ជនជាតិខ្មែរគឺជាការប្រមូលផ្តុំប្រកប​ដោយ ទេពកោសល្យ ចំណេះដឹងច្នៃប្រឌិត មានលក្ខណៈអត្តសញ្ញាជាតិ តម្លៃវប្បធម៌ សង្គម និងតម្លៃវិចិត្រសិល្បៈរបស់សហគមន៍ទាំងមូល។ ចំពោះជនជាតិខ្មែរ សិល្បៈរបាំជាផលិតផលវប្បធម៌ប្រពៃណីពិសេស និងជាតម្រូវការខាងស្មារតីបន្ទាប់ពីការធ្វើពលកម្មហត់នឿយ។ សិល្បៈរបាំ​នេះត្រូវបានបង្កើតតាំងពីយូរយារណាស់មកហើយ និងមានភាពសម្បូរបែប។

ប៉ុន្តែ រហូតមកដល់បច្ចុប្បន្ននេះ ជនជាតិខ្មែរនៅរក្សាបានប្រភេទរបាំចំនួន៣នោះគឺ របាំប្រជាប្រិយ របាំជំនឿសាសនា និងរបាំលើឆាក។ ក្នុងឱកាសពិធីបុណ្យធំៗ ឬបុណ្យប្រពៃណីជាតិម្តងៗ នៅពេលសំលេងស្គូរបន្ទរឡើងនិងសម្លេងប្រគុំភ្លេងពិណពាទ្យចាប់ផ្តើម ទាំងបុរស នារី និងចាស់ក្មេងនាំគ្នាធ្វើកាយវិការតាមចង្វាក់រាំប្រពៃណី។ ក្បាច់រាំដែលគេពេញនិយមបំផុតគឺក្បាច់រាំវង់ឬហៅថារាំឡាំថូន ។ចូលរួមរាំតាមចង្វាក់នេះ គឺបុរសនារីទាំងគូៗ បានរាំជារង្វង់មូលតាមចង្វាក់ភ្លេង។ សាស្ត្រាចារ្យបណ្ឌិត Le Ngoc Canh អនុប្រធានសមាគមសិល្បៈរបាំវៀតណាមបានឲ្យដឹងថា“លក្ខណៈវិសេសវិសាលនៃក្បាច់រាំប្រជាប្រិយគឺផ្តល់នូវភាពសប្បាយរីករាយនិងមានភាពកំប្លែង។ នៅភូមិ ស្រុកណាក៏រីករាលដាលក្បាច់រាំប្រពៃណី ទាំងចាស់ទាំងក្មេង គឺនៅពេល មានសូរសម្លេងតន្ត្រីគឺពួកគេនាំគ្នារាំលេងយ៉ាងសប្បាយ”។

នាបច្ចុប្បន្ន របាំខ្មែរមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាទាំងអំពីប្រភេទនិងគុណភាព។​ សិល្បៈរបាំមិនគ្រាន់តែផ្សាភ្ជាប់ជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងពោរពេញទៅដោយលក្ខណៈវប្បធម៌ស្មារតីវិសេសវិសាល ក្នុងសហគមន៍បណ្តាជនជាតិវៀតណាមទៀតផង៕

ប្រភព៖​ facebook

ប្រែសម្រួលដោយ៖​​ ពីសី

Related Articles