We TV Cambodia

រ៉ាដាតម្លៃ ៧ លានដុល្លារថ្មីមួយទៀតនៅខេត្តកំពង់ធំ និងធ្វើការសាងសង់នៅឆ្នាំក្រោយនេះ

រ៉ាដាតម្លៃ ៧ លានដុល្លារថ្មីមួយទៀតនៅខេត្តកំពង់ធំ និងធ្វើការសាងសង់នៅឆ្នាំក្រោយនេះ

ភ្នំពេញ៖ រដ្ឋាភិបាលគ្រោងសាងសង់ស្ថានីយ៍រ៉ាដាតម្លៃ ៧ លានដុល្លារថ្មីមួយទៀតនៅខេត្តកំពង់ធំនៅឆ្នាំក្រោយនេះបន្ទាប់ពី ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយដៃគូអភិវឌ្ឍន៍ ADB ដើម្បីសាងសង់ស្ថានីយ៍រ៉ាដាថ្មីមួយទៀតសម្រាប់ព្យាករឧតុនិយម និងអាសកាសធាតុក្នុងប្រទេសកម្ពុជា។

លោក ចាន់ យុទ្ធថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ការសាងសង់ប្រព័ន្ធរ៉ាដានីមួយត្រូវប្រើប្រាស់ថវិកាច្រើន ព្រោះត្រូវទិញសម្ភារៈ និងឧបករណ៍ផ្សេងៗសម្រាប់បំរើដល់ការព្យាករណ៍ឧតុនិយម និងអាកាសធាតុ។ នេះបើតាមការដកស្រង់សម្តីលោក ពីសារព័ត៍មានក្នុងស្រុក។

ស្ថានីយរ៉ាដាតេជោសែនស្ថិតនៅក្នុងបរិវេណក្រសួងធនធានទឹក និងឧតុនិយម ដែលប្រើប្រាស់ក្នុងការព្យាករណ៍បច្ចុប្បន្ននេះ មានការប្រើប្រាស់ថវិកាច្រើនក្នុងាការសាងសង់ ។

សម្រាប់ស្ថានីយ៍ថ្មីដែលគ្រោងសាងសង់មួយទៀតនៅខេត្តកំពង់នេះ អាចនឹងប្រើប្រាស់ថវិកាប្រមាណ ៧លានដុល្លារអាមេរិក”៕

Related Articles