បន្ទាប់ពីបិទផ្សារអ៊ីនអន១បណ្ដោះអាសន្នរយៈពេល ៣ ថ្ងៃ ក្រោយការស្រាវជ្រាវរកឃើញអ្នកជំងឺកូវីដ ១៩ ដែលជាភរិយាអគ្គនាយកពន្ធនាគារធ្លាប់ទៅផ្សារទំនើបអ៊ីអន ១ ។ យ៉ាងណាមិញ ក្រសួងសុខាភិបាល តាមរយៈអ្នកនាំពាក្យ លោកជំទាវ យក់ សម្បត្តិ បានឱ្យដឹងថា នៅថ្ងៃទី ២ ធ្នូ ២០២០ នេះក្រសួងបានអនុញ្ញាតឱ្យផ្សារទំនើបមួយនេះដំណើរការឡើងវិញហើយ ។
ស្របពេលដែលផ្សារទំនើបមួយនេះប្រកាសបើកទ្វារវិញនោះ បុគ្គលិកនៅតាមបណ្ដាហាងនានា ព្រមទាំងបុគ្គលិករបស់ផ្សារផ្ទាល់បានចូលបំពេញការងារឡើងវិញ ដើម្បីរកប្រាក់កម្រៃចិញ្ចឹមជីវិត ។ ដោយឡែកក្រឡេក ទៅមើលគណនីហ្វេសប៊ុកឈ្មោះ Huot K. Oun បានបង្ហោះសារយ៉ាងចាក់ដោតមួយ ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាចែករំលែកយ៉ាងច្រើនព្រោងព្រាត។
បុគ្គលិករូបនេះបានបង្ហោះសារយ៉ាងដូច្នេះថា៖ «សួរថា ភ័យទេ? ខ្ញុំភ័យ។ សួរថាខ្លាចទេ? ខ្ញុំខ្លាច។ សួរថាចុះបើដឹងចឹងហើយ ទៅធ្វើអ្វី? គឺក៏ព្រោះតែខ្ញុំក្រ»។
អត្ថបទដោយ៖ ពិសី
