គម្រោងបង្កើតរោងចក្រផលិតកេសកាតុងមួយ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ នេះបើយោងតាមការប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ (CDC) ។
រោងចក្រនេះដែរ ត្រូវបានស្នើសុំវិនិយោគដោយក្រុមហ៊ុន KH PAPER MILL CO., LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវបេតុង ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងមានទុនវិនិយោគប្រមាណ ៤,២លានដុល្លារអាមេរិក ដែលនឹងអាចបង្កើតការងារបានចំនួន ៨២កន្លែងដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
អត្ថបទដោយ៖ Nevin