We TV Cambodia

រោងចក្រអគ្គិសនីធ្យូងថ្មកម្លាំង ២៦៥មេហ្គាវ៉ាត់ នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះ

រោងចក្រអគ្គិសនីធ្យូងថ្មកម្លាំង ២៦៥មេហ្គាវ៉ាត់ នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះ

រោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្ម ដែលមានអនុភាព ២៦៥មេហ្គាវ៉ាត់ គ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២១ ដើម្បីបំពេញតម្រូវការអគ្គិសនីក្នុងប្រទេសបច្ចុប្បន្ន។  នេះបើយោងតាមការឲ្យដឹងពីប្រធានមន្ទីររ៉ែ និងថាមពលខេត្តឧត្តរមានជ័យ។

លោក ភុន ឡែន ប្រធានមន្ទីររ៉ែ បានឲ្យដឹងថា មកដល់ពេលនេះគម្រោងសាងសង់រោងចក្រធ្យូងថ្ម ដើម្បីផលិតថាមពលអគ្គិសនី ដែលមានអនុភាពថាមពល ២៦៥មេកាវ៉ាត់  សម្រេចបានជាង ៦០ភាគរយហើយ។ ក្រោយសាងសង់រួចរាល់ រោងចក្រនេះអាចផ្តល់ថាមពលអគ្គិសនីគ្របដណ្តប់ទាំងក្នុងខេត្តឧត្តរមានជ័យ និងសៀមរាប។

លោកបន្តថា បើតាមគម្រោង ជំហានទី១ នឹងដាក់ឲ្យដំណើរការ ១៣០មេហ្គាវ៉ាត់សិន ហើយនៅចុងឆ្នាំ២០២២ នឹងដាក់ឲ្យដំណើរការទាំងស្រុងតែម្ដង។ បច្ចុប្បន្ន ខាងអគ្គិសនីកម្ពុជាកំពុងសិក្សាពីផលប៉ះពាល់និងពន្លឿនការសាងសង់ ក្នុងការរៀបចំខ្សែបញ្ជូនដែលមានតង់ស្យុងខ្ពស់ពីខេត្តឧត្តរមានជ័យទៅខេត្តសៀមរាប ដើម្បីធ្វើយ៉ាងបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក។

សូមបញ្ជាក់ថា រោងច្រកផលិតថាមពលអគ្គិសនីនេះនឹងប្រើប្រាស់រ៉ែធ្យូងថ្មដែលធ្វើការកែច្នៃ មានកម្តៅប្រហែលជាង ៣,០០០កាល់ឡូរី ដែលធ្វើការផលិតភ្លើងបាន ២៦៥គីឡូវ៉ាត់ អាចបម្រើវិស័យអគ្គិសនី និងថាមពល ទូទាំងខេត្តឧត្តរមានជ័យ និងចែកចាយទៅខេត្តសៀមរាបបានទៀតផង៕

អត្ថបទដោយ៖ Nevin

Related Articles