We TV Cambodia

រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មក្នុងខេត្តឧត្តរមានជ័យ សាងសង់បានជាង៥០%ហើយ នឹងគ្រោងបញ្ចប់នៅឆ្នាំ២០២១ ខាងមុខនេះ

រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មក្នុងខេត្តឧត្តរមានជ័យ សាងសង់បានជាង៥០%ហើយ នឹងគ្រោងបញ្ចប់នៅឆ្នាំ២០២១ ខាងមុខនេះ
រូបតំណាង (ប្រភព៖ Google)

រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មក្នុងខេត្តឧត្តរមានជ័យ សាងសង់បានជាង៥០% ហើយ នឹងគ្រោងបញ្ចប់នៅឆ្នាំ២០២១ ខាងមុននេះ។ នេះបើយោងតាមការឲ្យដឹងពីឯកឧត្តម ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យ។

រូបតំណាង (ប្រភព៖ Google)

បើយោងតាមឯកឧត្តម ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា រោងចក្រអគ្គិសនីដើរដោយថាមពលថ្យូងថ្មនេះ មានទីតាំងស្ថិតនៅស្រុកត្រពាំងប្រាសាទ ដែលនឹងផ្គត់ផ្គង់ថាពលបាន ១៦៣គីឡូវ៉ាត់ ហើយគិតមកទល់ពេលនេះ គឺសាងសង់បានជាង៥០% ហើយ ហើយបើគ្មានការប្រែប្រួលអ្វីនោះទេ វាគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១ ខាងមុខនេះ។

រូបតំណាង (ប្រភព៖ Google)

ឯកឧត្តមក៏បានបញ្ជាក់ថា បើតាមផែនការគឺយើងនឹងបញ្ចប់នៅឆ្នាំ២០២១ ប៉ុន្តែដោយសារជំងឺ COVID-19 ដូច្នេះរយៈពេលគឺអាចនឹងខុសគ្នាបន្តិចបន្តួច ហើយនៅពេលដែលរោងចក្រនេះសាងសង់រួចរាល់ យើងនឹងដាក់ឲ្យប្រើប្រាស់នៅតាមមូលដ្ឋាន និងមួយចំនួនទៀតសម្រាប់ផ្គត់ផ្គង់ទៅខេត្តសៀមរាប ដោយសារតែស្រុកត្រពាំងប្រាសាទ មានព្រំប្រទល់ជាប់ជាមួយនឹងខេត្តសៀមរាប។

អត្ថបទដោយ៖ Nevin

Related Articles