We TV Cambodia

រោងចក្រស្ករសរបស់លោកឧកញ៉ា លី យ៉ុង ផាត់ អាចផលិតស្ករស និងស្ករឆៅបាន ២ ពាន់តោនក្នុងមួយថ្ងៃ

រោងចក្រស្ករសរបស់លោកឧកញ៉ា លី យ៉ុង ផាត់ អាចផលិតស្ករស និងស្ករឆៅបាន ២ ពាន់តោនក្នុងមួយថ្ងៃ

រូបថតៈ Facebook ក្រសួង​កសិកម្ម

ដោយៈ ទិន សុខាវុធ

រោងចក្រផលិត​ស្ករស​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ បាននិង​កំពុង​តែ​ដំណើរការផលិត​ស្ករស​បាន ១,០០០ តោន និង​ស្ករឆៅ​បាន ១,០០០ តោន​ ក្នុង​មួយ​ថ្ងៃ ដោយ​ប្រើប្រាស់វត្ថុធាតុ​ដើម ដែលជា​ដើម​អំពៅប្រមាណ​ជា ១០,០០០ តោន​។

យោង​តាម​ទំព័រ Facebook របស់​ក្រសួង​កសិកម្ម​និងនេសាទ ៧០% នៃ​​ដើម​អំពៅ​​ដែលត្រូវ​យក​មគាប​យកទឹកផលិត​ចេញ​ជា​ស្ករសនិង​ស្ករឆៅ​នោះ ត្រូវ​បាន​កាប់ប្រមូល​មក​​ពី​ចំការ​អំពៅ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ និង​ ៣០% ទៀត​ត្រូវ​បាន​ប្រមូលទិញ​មក​ពី​ប្រជាពលរដ្ឋ​ដែលមាន​មុខ​របរ​ជា​អ្នកដាំ​អំពៅ។

«ទីផ្សារធំនាពេលបច្ចុប្បន្នគឺប្រទេសវៀតណាម និងក្នុងស្រុក ហើយអនាគតត្រៀមរៀបចំឯកសារស្នើសុំនាំចេញទៅកាន់ទីផ្សារនៅ​ក្រៅតំបន់បន្ថែមទៀត» នេះ​ជា​សំណេរនៅ​លើទំព័រ Facebook របស់​ក្រសួង​កសិកម្មនិងនេសាទ​។

បើតាម​ក្រសួង​កសិកម្ម រោង​ចក្រ​ផលិតស្ករស​របស់​លោកឧកញ៉ា
លី យ៉ុង​ផាត់ ត្រូវ​បាន​សង់​ឡើង​​ក្រោម​ទុន​វិនិយោគប្រមាណជា $200 លានដុល្លារ​។
ជាលទ្ធផល រោង​ចក្រ​នេះ​បាន​បង្កើតការងារ​ជាង ១,០០០ កន្លែង
សំរាប់​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់នោះ​។

មួយវិញទៀត ក្រុមហ៊ុន​ស្ករស​រប​ស់​លោក​ឧកញ៉ា លី
យ៉ុងផាត់ ដែល​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្កើ
ត្រូវ​បាន​បើក​សម្ពោធ​ដាក់អោយ​ដំណើរការ​​កាល​ពី​​ឆ្នាំ ២០១២ ។

យ៉ាងណាម៉ិញ ក្រុមហ៊ុន​នេះ​បាន​ទទួល​ដី​សម្បទានសេដ្ឋកិច្ច​ពី​រាជ​រដ្ឋាភិបាល​​ចំនួន
៩,០០០ ហិកតា​ ស្ថិត​ក្នុង​ឃុំ​អម​លាំង ខេត្ត​កំពង​ស្ពឺ​​។

ក៏ប៉ុន្តែ គំរោងវិនិយោគ​របស់​លោក​ឧកញ៉ា​ លី យ៉ុងផាត់ ក៏​បានបង្កើត​ឡើង​នូវ​រឿង​រ៉ាវ​ដ៏​ចំរូងចំរាស់​ផង​ដែរ ពី​ព្រោះ​មានប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​អះអាង​ថា ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ បាន​រំលោភ​លើ​ដី​របស់ពួក​គាត់​៕

Related Articles