We TV Cambodia

រោងចក្រស៊ីម៉ង់ត៍ថៃប៊ុនរ៉ុង ដាក់ឲ្យដំណើរការនៅក្នុងខែវិច្ចិកានេះ

រោងចក្រស៊ីម៉ង់ត៍ថៃប៊ុនរ៉ុង ដាក់ឲ្យដំណើរការនៅក្នុងខែវិច្ចិកានេះ

ដោយៈ ទិន សុខាវុធ

លោក ជាវ តាយ អភិបាល​ខេត្ត​ កំពត បាន​អោយ​ដឹង​ថា រោង​ចក្រ​ស៊ីម៉ង់ ថៃ ប៊ុន​រ៉ុង ស្ថិត​ក្នុង​ឃុំ ល្អាង ស្រុក​ ដងទង់ ខេត្ត កំពត នឹង​ត្រូវ​សម្ពោធ​ដាក់​អោយ​ដំណើរការ​នៅ​ថ្ងៃ​ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាង​មុខ​នេះ ក្រោម​អធិបតី​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ។

ក្រៅ​ពី​រោង​ចក្រ​ស៊ីម៉ង់ ថៃ ប៊ុនរ៉ុង នៅ​ក្នុង​ខេត្ត​ កំពត នៅ​មាន​រោង​ចក្រ​ចំនួន​ ៣ ផ្សេង​ទៀត​។ ហើយ ចាប់​ពី​ឆ្នាំ ២០២០ ឡើង​ទៅ រោង​ចក្រ​ស៊ីម៉ង់​​ទាំង ៤ នេះ នឹង​មាន​សមត្ថភាព​អាច​ផលិត​ស៊ីម៉ង់​បាន​ប្រមាណ​ជា ៥ លាន​តោន​ក្នុង​មួយ​ឆ្នាំ ដែល​នឹង​អាច​​​ឆ្លើយ​តប​ទៅ​នឹង​តំរូវការ​នៃ​ការប្រើប្រាស់​ស៊ីម៉ង់​ក្នុង​ប្រទេស​ បាន​រហូត​ដល់ ៨០% ។

មួយវិញទៀត រោង​ចក្រ​ស៊ីម៉ង់​ទាំង ៤ នេះ បាន​និង​កំពុង​​ចូ​ល​រួម​ចំណែក​ផ្គត់ផ្គង់​ សំភារៈ​សំណង់​នៅ​កម្ពុជា ជាពិសេស កាត់​បន្ថយ​ស៊ីម៉ង់​នាំ​ចូល​ពី​បរទេស​៕

Related Articles