We TV Cambodia

រោងចក្រមួយក្នុងរាជធានីភ្នំពេញ អាចផលិតម៉ាសបានរហូតដល់ ៥០ម៉ឺនម៉ាសក្នុងមួយថ្ងៃ

រោងចក្រមួយក្នុងរាជធានីភ្នំពេញ អាចផលិតម៉ាសបានរហូតដល់ ៥០ម៉ឺនម៉ាសក្នុងមួយថ្ងៃ
ឯកឧត្តម ម៉ម ប៊ុនហេង ចុះពិនិត្យចង្វាក់ផលិតកម្មរបស់រោងចក្រ (ប្រភព៖ ក្រសួងពត៌មាន)

យោងតាមគេហទំព័រក្រសួងពត៌មានបានឲ្យដឹងថា រោងចក្រមួយក្នុងរាជធានីភ្នំពេញអាចផលិតម៉ាសបានរហូតដល់ ៥០ម៉ឺនម៉ាសក្នុង ១ថ្ងៃៗ ដើម្បីបំពេញតម្រូវការដែលកំពុងខ្វះខាត។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រុមហ៊ុនចិនមួយដែលមានទីតាំងនៅផ្លូវហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញមានលទ្ធភាពផលិតម៉ាសដែលមានគុណភាពល្អក្នុង ១ថ្ងៃបានរហូតដល់ ៥០ម៉ឺនម៉ាសដើម្បីធ្វើការផ្គត់ផ្គង់ក្នុងស្រុក និងសម្រាលបន្ទុកការនាំចូលពីក្រៅប្រទេស។ មិនតែប៉ុណ្ណោះ រោងចក្រនេះអាចផលិតម៉ាសបានទាំងមនុស្សចាស់ និងកូនក្មេងដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។

ឯកឧត្តម ម៉ម ប៊ុនហេង ចុះពិនិត្យចង្វាក់ផលិតកម្មរបស់រោងចក្រ (ប្រភព៖ ក្រសួងពត៌មាន)

គូសបញ្ជាក់ផងដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញម៉ាសចំនួន ៥,២លានម៉ាសផងដែរ ដើម្បីផ្តល់ជូនគ្រូពេទ្យ និងចែកជូនប្រជាពលរដ្ឋស្របពេលដែលកម្ពុជាកំពុងមានករណីឆ្លងរាលដាលនៃជំងឺ COVID-19 ។

ឯកឧត្តម ម៉ម ប៊ុនហេង ចុះពិនិត្យចង្វាក់ផលិតកម្មរបស់រោងចក្រ (ប្រភព៖ ក្រសួងពត៌មាន)
ឯកឧត្តម ម៉ម ប៊ុនហេង ចុះពិនិត្យចង្វាក់ផលិតកម្មរបស់រោងចក្រ (ប្រភព៖ ក្រសួងពត៌មាន)
ឯកឧត្តម ម៉ម ប៊ុនហេង ចុះពិនិត្យចង្វាក់ផលិតកម្មរបស់រោងចក្រ (ប្រភព៖ ក្រសួងពត៌មាន)

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្រសួងពត៌មាន

Related Articles