
ដោយៈ ទិន សុខាវុធ
រោងចក្រផលិតមីកញ្ចប់ក្នុងស្រុកម៉ាក «មីជាតិ» ដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យាមកពីប្រទេសជប៉ុន ត្រូវបានបបើកសម្ពោធដាក់អោយដំណើរការជាផ្លូវការ កាលពីសប្តាហ៍មុន ក្រោមអធិបតីភាពលោកអនុរដ្ឋមនន្ត្រី និង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ។
រោងចក្រ «មីជាតិ» ដែលមានទីតាំងស្ថិតក្នុងភូមិ ត្រពាំងពោធិ៍ សង្កាត់ គោករការ ខ័ណ្ឌ ពោធិ៍សែនជ័យ ត្រូវបានវិនិយោគដោយក្រុមហ៊ុន One More Manufacturing Co Ltd ។
នៅក្នុងពិធីបើកសម្ពោធ លោកស្រី ជឹង សុគន្ធាវី នាយិការោងចក្រមីជាតិ បានអំពាវនាវអោយប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈទាំងអស់ ចូលរួមគាំទ្រផលិតផលមីកញ្ចប់របស់លោកស្រី ក៏ដូចចូលរួមគាំទ្រផលិតផលក្នុងស្រុករបស់ខ្មែរ។
សូមបញ្ជាក់ថា ផលិតផលមីកញ្ចប់ក្នុងស្រុក ត្រូវបានផលិតឡើងតាំងពីឆ្នាំ ២០១០ មកម្លេះ ដោយក្រុមហ៊ុនផលិតមីកញ្ចប់ «មីយើង» ។ ក៏ប៉ុន្តែ ផលិតផល «មីយើង» មួយនេះមិនសូវជាទទួលបាននូវប្រជាប្រិយភាពប៉ុន្មាននោះទេ បើប្រៀបធៀបទៅនឹងមីកញ្ចប់នាំចូលពីបរទេស៕
