We TV Cambodia

រោងចក្រផលិតស្បែកជើង ដែលមានទុនវិនិយោគប្រមាណ ៥លានដុល្លារនឹងលេខរូបរាងឡើងក្នុងខេត្តកណ្ដាល

រោងចក្រផលិតស្បែកជើង ដែលមានទុនវិនិយោគប្រមាណ ៥លានដុល្លារនឹងលេខរូបរាងឡើងក្នុងខេត្តកណ្ដាល
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ប្រភព៖ Google)

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន L.Y. FOOTWEAR (CAMBODIA) CO., LTD. តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក។

ទីតាំងបង្កើតរោងចក្រ (ប្រភព៖ ហ្វេសប៊ុក)

គូសបញ្ជាក់ផងដែរថា គម្រោងបង្កើតរោងចក្រខាងលើមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងអាចបង្កើតការងារបានចំនួន ១,២០៩កន្លែងផងដែរដល់ប្រជាជនកម្ពុជា។

អត្ថបទដោយ៖ Nevin

Related Articles