We TV Cambodia

រោងចក្រផលិតសម្លៀកបំពាក់ល្បីធំៗទាំង ៤ នេះនឹងត្រូវបិទទ្វារនៅក្នុងប្រទេសវៀតណាម

រោងចក្រផលិតសម្លៀកបំពាក់ល្បីធំៗទាំង ៤ នេះនឹងត្រូវបិទទ្វារនៅក្នុងប្រទេសវៀតណាម

យោងទៅតាមសារព័ត៌មាន Vn Express ដែលបានធ្វើការចុះផ្សាយកាលពីថ្មីៗនេះ បានអោយដឹងថាអាជ្ញាធរវៀតណាមចុះបិទនិងបានរឹបអូសបានអាវយឺតរាប់ពាន់ ក្នុងរោងចក្រមួយកន្លែងនៅហៃដុងនៃប្រទេសវៀតណាម ដែលជាសម្បុកការផលិតអាវយឺតប្រេនក្លែងក្លាយ ដូចជា Adidas , Nike , Gucci, និង Lacoste ជាដើម ។ សារព័ត៌មានខាងលើ បានអោយបន្ដឱ្យដឹងទៀតថា ការរឹបអូសពីសំណាក់អជ្ញាធររបស់វៀតណាម ទាក់ទិនទៅនឹងការបង្កើតប្រេនក្លែងក្លាយ  ដែលបានចុះទៅដល់កន្លងរោងចក្រផលិតផ្ទាល់ដែលគ្រប់គ្រងដោយក្រុមហ៊ុន Dang Linh HD Garment Co.Ltd នៅក្នុងរោងចក្រដែលត្រូវបានបញ្ឈប់លែងអោយផលិត ចំណែកឯនៅក្នុងរោងចក្រមួយនេះគឺប្រើម៉ាស៊ីនខ្នាតធំៗផលិតនិងដេរចំនួន៤ ផលិតអាវយឺតយីហោក្លែងក្លាយចែកចាយពេញប្រទេស និងនាំចេញទៅប្រទេសមួយចំនួនផងដែរ ។ បន្ថែមពីនេះទៅទៀត នៅក្នុងការរឹបអូសនេះផងដែរ មានអាវយឺតដែលបានផលិតហើយមានប្រមាណជា ៦៤៤៦អាវ នឹងអាវកំពុងតែដំណើរការផលិតនៅក្នុងរោងចក្រមានចំនួនប្រមាណជា ២០៥០អាវ ហើយក្រៅពីអាវក៏មានសាច់ក្រណាត់ដែលបម្រុងនឹងផលិតចេញជាសម្លៀបំពាក់រាប់សិបគីឡូក្រាមផងដែរ ។ គួរជម្រាបផងដែរថា  ជាធម្មតានៅគ្រប់ប្រទេសទាំងអស់សុតសឹងតែមានផលិតផលក្លែងក្លាយ ប៉ុន្តែនៅពេលដែលផលិតផលក្លែងក្លាយនេះវាបានចរាចរច្រើនពេកនៅលើទីផ្សារគឺវាមានផលប៉ះពាល់ដល់ប្រេនធំរបស់គេខ្លាំងណាស់ ហើយការរឹបអូសនៅប្រទេសវៀតណាមនេះផងដែរ មិនមែនធ្វើឡើងតែម្តងប៉ុណ្ណោះទេ ។

អត្ថបទដោយ៖ ពិសី

Related Articles