We TV Cambodia

រោងចក្រផលិតម៉ាស់នៅជប៉ុន បន្ថែមម៉ោងធ្វើការ ខណៈតម្រូវការម៉ាស់មានការកើនឡើងខ្លាំង

រោងចក្រផលិតម៉ាស់នៅជប៉ុន បន្ថែមម៉ោងធ្វើការ ខណៈតម្រូវការម៉ាស់មានការកើនឡើងខ្លាំង

ដោយ៖ស្រីពេជ្រ

រូបភាពប្រភព៖ Google

ក្រោយពីមានការរីករាលដាលជំងឺផ្លូវដង្ហើមប្រភេទថ្មី ឈ្មោះ កូរ៉ូណា ដែលមានដើមកំណើតនៅប្រទេសចិន ឃើញថាការបញ្ជាទិញម៉ាស់មានកើនឡើងខ្លាំងមិនគួរអោយជឿនៅក្នុងប្រទេសជប៉ុន។

ការបញ្ជាទិញម៉ាស់ បានកើនឡើងខ្លាំងតាំងពីថ្ងៃបុណ្យចូលឆ្នាំចិន កន្លងទៅ ហើយគេរំពឹងថាកំណើននៃតម្រូវការម៉ាស់នឹងកើនជាងនេះទៀតខណៈបណ្ដារប្រទេសជាច្រើនដែលកំពុងរងគ្រោះដោយសារជំងឺសួតប្រភេទថ្មីនេះ។

ក្រុមហ៊ុនផលិតម៉ាស់ ដ៏ល្បីឈ្មោះ និងនាំំមុខគេនៅជប៉ុន ឈ្មោះ Unicharm កាលពីថ្ងៃសុក្រនេះ បានបន្ថែមម៉ោងធ្វើការរហូតដល់ ៣ វេន ខណៈតម្រូវការនៃការបញ្ជារទិញម៉ាស់មានការកើនឡើងខ្លាំង។

ការបញ្ជាទិញពីអ្នកលក់ដុំ និងអ្នកលក់រាយដទៃទៀតបានកើនឡើងច្រើនជាង ១០ ដង ក្រោយការប្រកាសនៃជំងឺនេះបានផ្សព្វផ្សាយជូនជាសាកល ។ចំណែកបណ្តាហាងឱសថ Welcia Holdings បានធ្វើការបញ្ជាទិញម៉ាស់ប្រភេទនេះ មិនចាញ់អ្នករាយ និងអ្នកលក់ដុំផ្សេងៗទៀតដែរ។

យើងសង្កេតឃើញថា តំរូវការម៉ាស់មានការកើនឡើងជាធម្មតាទៅហើយ ព្រោះវាអាចការពារនូវការឆ្លងជំងឺផ្ដាសាយ ប៉ុន្តែវាកាន់តែលក់ដាច់ខុសពីធម្មតានៅពេលដែលនៅពេលដែលមេរោគប្រភេទថ្មីបានបង្ហាញខ្លួន ក្នងនោះដែរ ក្រសួងសុខាភិបាលជប៉ុន ក៏ដូចជាអាជ្ញាធរចិនណែនាំឱ្យពាក់ម៉ាស់ដើម្បីការពារប្រឆាំងនឹងការឆ្លងនៃជំងឺប្រភេទថ្មីនេះ៕

 

Related Articles