We TV Cambodia

រោងចក្រផលិតម៉ាសក្នុងប្រទេសកម្ពុជាមួយបានចុះបញ្ជីជាស្ថាពរ ដែលមានទឹកប្រាក់វិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក

រោងចក្រផលិតម៉ាសក្នុងប្រទេសកម្ពុជាមួយបានចុះបញ្ជីជាស្ថាពរ ដែលមានទឹកប្រាក់វិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក
រូបតំណាង (ប្រភព៖ Google)

យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា សំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតកាបូប និងម៉ាស់គ្រប់ប្រភេទ របស់ក្រុមហ៊ុន “HK BURLTEX MANUFACTORY CO., LTD.” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មវឌ្ឍនៈ ២ អគារលេខ ៩ ផ្លូវជាតិលេខ៣ ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩១៥កន្លែង។

ទីតាំងរោងចក្រផលិតម៉ាស (ប្រភព៖ ហ្វេសប៊ុក)

អត្ថបទដោយ៖ Nevin

Related Articles